សំណេរ

ពំណូលមួយបានចែងថា៖ ការសិក្សាអក្សរសិល្ប គឺសិក្សាអំពីមនុស្ស ដើម្បីមនុស្ស

សេចក្តីអធិប្បាយ

អក្សរសិល្ប៍ មានមុខងារយ៉ាងសំខាន់ ក្នុងការផ្តល់ចំណេះដឹងដល់ អ្នកសិក្សា ឱ្យចេះស្វែងយល់ ពីជីវភាពរបស់មនុស្ស ឬសង្គមក្នុងសម័យកាលណាមួយ។ ដោយបានស្គាល់ ពីមុខងារនៃអក្សរសិល្ប៍ នេះហើយ ទើបមានទស្សនៈមួយបានចែងថា “ការសិក្សាអក្សរសិល្ប គឺសិក្សាអំពីមនុស្ស ដើម្បីមនុស្ស”។

តើការសិក្សាអក្សរសិល្ប៍ត្រូវសិក្សាពីមនុស្ស ហើយដើម្បីមនុស្សយ៉ាងដូចម្តេចខ្លះ ?

ដើម្បីជាចង្គៀង សម្រាប់បំភ្លឺទៅដល់ការ បកស្រាយគំនិតប្រធានខាងលើនេះ យើងគួរគប្បី ស្វែងយល់ ន័យរបស់ពាក្យគន្លឹះ ប្រធានជាមុនសិន។ 

​“ អក្សរសិល្ប៍៉ ”​​៉​ គឺជាវិទ្យាស្យង់ដែលចោទ និង ដោះស្រាយ បញ្ហារបស់មនុស្ស នៅក្នុងសង្គម ទៅតាមសិល្ប៍ វិធីរបស់អ្នកនិពន្ធ។ វីឯ ពាក្យថា “ សិក្សា អំពីមនុស្ស ” គឺសំដៅ ទៅលើការសិក្សា អំពីបញ្ហាទាំងឡាយ របស់មនុស្ស ដែលពួកគាត់ តែងតែជួបប្រទះ ជាប្រចាំ។ ចំណែកឯ ពាក្យថា “ដើម្បីមនុស្ស”  វិញ គឺជាគោលបំណងក្នុងការអប់រំ ដល់​មនុស្ស គ្រប់ស្រទាប់ សម្រាប់ជិវិតប្រចាំថ្ងៃ។ ដូចច្នេះ បើយោងទៅតាមការបកស្រាយ ពាក្យគន្លឹះទាំងអស់នេះ គំនិតប្រធានខាងលើមានន័យថា ការសិក្សាអក្សរសិល្ប៍ គឺជាការសិក្សាអំពីបញ្ហាទាំងឡាយដែលមនុស្ស បានជួបប្រទះប្រចាំថ្ងៃ ហើយបានអប់រំ ដែលយកបញ្ហានោះ យកមកជាប្រយោជន៍ដល់​មនុស្ស គ្រប់ ស្រទាប់ ឲ្យប្រព្រឹត្តល្អ សម្រាប់ជិវិតប្រចាំថ្ងៃ នៅក្នុងសង្គម។ 

        ជាការពិតណាស់ បើយើង និយាយអំពីអក្សរសិល្ប៍ គឺសិក្សាអំពីមនុស្ស និងសង្គមមនុស្ស​​​​​។ អក្សរសិល្ប៍ត្រូវបានលើកយកមក ដើម្បីបញ្ហាញ អំពីជីវិតមនុស្ស នៅក្នុងសម័យកាលណាមួយមកបង្ហាញ និងឆ្លុះបញ្ចាំង។ ដូចជារឿងទុំទាវ បានសិក្សាអំពីជីវិតមនុស្សនាសម័យលង្វែក ក្នុងសតវត្សទីដប់ប្រាំមួយ។ កវីភិក្ខុសោម បានឆ្លុះបញ្ចាំង និងបញ្ហារឿងនេះ តាមរយៈការទាមទារសិទ្ធិសេរីភាព ក្នុងការជ្រើសរើស គូស្រករ របស់តួអង្គទុំ និងទាវ។ ដោយស្ថិតនៅក្រោម ការគាបសង្កត់ នៃអំណាច ក្នុងសម័យ នោះហើយ ទើប ធ្វើឲ្យ អ្នកទាំងពីរហ៊ានលះបង់អ្វីៗ គ្រប់យ៉ាង ដើម្បីឱ្យបានសម្រេចតាមបំណងប្រាថ្នារបស់ខ្លួន។ ឥរិយាបទ នេះក៏បានតម្រូវឲ្យទុំ និងទាវត្រូវប្រឈម នឹងឧបសគ្គ ម្តងហើយ ម្តងទៀត តាំងពីដើម រហូតដល់ ចប់ នៃរឿង។ ជាក់ស្តែង ទុំហ៊ានចាកសិក្ខាបទ ដោយមិនស្តាប់តាមពាក្យទស្សន៍ទាយ របស់គ្រូ ដែលមើល ឃើញថា នឹងត្រូវបាត់បង់ជីវិត បើសឹកក្នុងខែបុស្ស តែបើសឹកក្នុងខែពិសាខ ទុំនឹងបានឡើង ធ្វើធំ។ បញ្ហានេះ ជាបញ្ហាមួយ ដែលធ្វើឱ្យទុំត្រូវជ្រើសរើស ដោយសេចក្តីស្នេហា ជាធំ ដើម្បីបាន ជួបនាងទាវ។ ទង្វើនេះ កវីភិក្ខុសោម ចង់បង្ហាញថា សេចក្តីស្នេហា អាចធ្វើឱ្យមនុស្ស បោះបង់កិត្តិយស ឬអ្វីៗ លើសពីនេះ ទៅទៀត។ ក្រៅពីនេះ នាងទាង ហ៊ានចេញមុខប្រឆាំង ទៅនឹងម្តាយរបស់នាង ដែលបង្ខំ ឱ្យនាងព្រម រៀបការ ជាមួយម៉ឺនងួន។ នេះជាឧទាហរណ៍ ដែលកវីភិក្ខុសោម បានអប់រំ ឱ្យចេះ ទាមទារ សិទ្ធិសេរីភាព ក្នុងការ ជ្រើសរើសគូស្រករ សម្រាប់អនាគតរបស់ខ្លួនឯង។ ទុំនិងទាវ ហ៊ានបូជា អាយុជីវិត របស់ខ្លួនដោយ ឥតស្តាយស្រណោះ។ នេះហើយ កវីភិក្ខុសោម ចង់បង្ហាញពី ការគាបសង្កត់ នៃអំណាចក្នុងសម័យលង្វែក ដែលជាសម័យកាលមួយ បានបំបិទសិទ្ធិសេរីភាព ក្នុងការជ្រើសគូស្រករ របស់យុវជន។ បើយើងបង្វិលទៅរកមើល នូវអក្សរសិល្ប៍ មួយវិញទៀត ដែលមានឈ្មោះថា ភូមិតិរច្ឆាន។​ ដំណើររឿងនេះ បានបង្ហាញជាប្រវត្តិសាស្រ្ត ដែលស្ថិតនៅក្រោមនឹងអាណានិគមនិយមបារាំង។ រឿង ភូមិតិរច្ឆាននេះ បានរៀបរាប់ជុំវិញ រឿងប្រវត្តិ​សាស្ត្រមួយ ស្តីអំពីព្រឹត្តិការណ៍១៨ មេសា១៩២៥ នៅភូមិ ក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ខេត្តកំពង់ឆ្នាំង ដែលនៅទីនោះ មានក្រុម អ្នកក្លាហាន ខ្មែរមានបក្សពួកចំនួន២០នាក់ដឹកនាំដោយអ្នកក្លាហាន២នាក់។ ក្រុមអ្នកក្លាហាន ខ្មែរ ទាំងអស់ បានក្រោកឈរ តស៊ូទាមទារសិទ្ធិសេរីភាព និងយុត្តិធម៌ សំរាប់ការរស់នៅ ដោយបាន តស៊ូ សងសឹក ដោយបានតស៊ូសម្លាប់បាដែស។ ទន្ទឹម នឹងនេះ កវី បានរៀបរាប់ ពីរភាពក្លាហាន ដែល ប្រជាជនមានក្នុងតស៊ូទៀមទារ សិទ្ធិសិរីភាព។ ស្រដៀងនឹងនេះដែរ រឿង ព្រះអាទិត្យថ្មី រះលើដែនដីចាស់ ក៍បានសិក្សា និងបង្ហាញអំពី ជីវិត មនុស្ស នាសម័យ សង្គមរាស្រ្តនាយម ផងដែរ។ កវី សួន សុរិន្ទ បានសបញ្ចាក់ និងបង្ហាញរឿងនេះ តាម​ រយៈ ជីវភាពរបស់មនុស្ស នាសម័យ សង្គមរាស្រ្តនាយម។ ជាក់ស្តែង ដំបូង សម មានមុខរបរ ជាអ្នករត់ ត្រីចក្រយាន ម្នាក់នៅទីក្រុង ភ្នំពេញ។ ទង្វើនេះ កវី សួនសុរិន្ទ ចង់បង្ហាញថា នៅឯសម័យ សង្គមរាស្រ្ត នាយមនោះ ត្រីចក្រយានគឺជា យាន្តជំនិះ មួយ​ដែល មនុស្សម្នារ តែងតែប្រើ សម្រាប់ធ្វើរដំណើរ ទៅទីណា មួយ។ ទន្ទឹម នឹងនេះ កវី សួន សុរិន្ទ ក៍បាន រៀបរាប់អំពី ការអភិវឌ្ឈន៍ នែប្រទេសកម្ពុជា នាសម័យ សង្គមរាស្រ្តនាយម ។ ដោយលើកយកមក នូវការអភិវឌ្ឈន៍ ទៅលើ សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ និងការអភិវឌ្ឈន៍ ផ្សេងៗ ជាច្រើនទៀត។ អាស្រ័យហេតុនេះ​ហើយ កវី សួនសុរិន្ទ ចង់បង្ហាញថា នៅឯសម័យ សង្គមរាស្រ្តនាយម នោះ គឺជាសម័យមួយដែលមានការអភិវឌ្ឈន៍ ច្រើនលើសលភ់។   

សរុបសេចក្តីមកការសិក្សាអក្សរសិល្ប៍ គឺពិតជាសិក្សាអំពីមនុស្ស ដើម្បីអប់រំមនុស្សពិតប្រាកដមែន។

  ជាលទ្ធផល នៃការបកស្រាយទស្សនៈប្រធានខាងលើនេះ បានបង្ហាញថា ទស្សនៈប្រធាន ពិតជាបានឆ្លុះបញ្ចាំងគំនិតសំខាន់ៗជាច្រើន ក្នុងការអប់រំ ឱ្យយើងស្គាល់ ពីតួនាទីសំខាន់ៗនៃ ស្នាដៃ អក្សរសិល្ប៍នីមួយៗ។ មិនតែប៉ុណ្ណោះ គំនិតប្រធាន ក៏បានបណ្តុះស្មារតីអ្នកសិក្សា ឱ្យចេះវិភាគ បញ្ហា ទាំងឡាយ ដែលមានក្នុងអក្សរសិល្ប៍ ដើម្បីទុកជាគតិអប់រំ ឱ្យបានល្អប្រសើរឡើងក្នុងជីវិតខ្លួន ក៍ដូចជា សង្គមរបស់យើង ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *