Khmer TedTalk

ថ្នាក់ខ្មែរនៅក្នុងជុំសិក្សានេះ លោកបានឲ្យសិស្សានុសិស្សទាំងអស់ធ្វើការស្រាវជ្រាវអំពី ប្រធានបទមួយ ហើយយកមកធ្វើបទបង្ហាញ ទៅកាន់លោកគ្រូ និងមិត្តរួមថ្នាក់។ ប៉ុន្តែ ការធ្វើបទបង្ហាញមួយនេះ នឹងធ្វើជារបៀប TedTalk ដោយមានស្លាយសម្រាប់បញ្ចាំង និងធ្វើវាឲ្យដូចជាការនិយាយរឿងមួយអីច្ចឹង។ នៅក្នុងការធ្វើបទបង្ហាញមួយនេះ ខ្ញុំបាន យកប្រធានបទ ទេវកថារបស់ប្រទេសក្រិក មកនិយាយ។ ខាងក្រោមនេះ គឺជាព័ត៌មាន ខ្លះទាក់ទងទៅនឹងប្រធានបទមួយនេះ ដែរខ្ញុំបានលើកឡើងមកនិយាយក្នុងថ្នាក់។ 

វាពិបាកណាស់ ក្នុងការប្រាប់នៅពេលវេលាដ៏ច្បាស់លាស់មួយ សម្រាប់ការចាប់ផ្តើម នៃទេវកថាមួយនេះ ប៉ុន្តែមនុស្សជាច្រើន បានជឿជាក់ថាវាបានកើតឡើង ប្រហែលជាង ៤០០០ ឆ្នាំមុន ដែលត្រូវ ប្រហែលនឹង ១៦០០ មុន គ.ស ក្នុងសម័យ យុគសំរិទ្វ។ ទេវកថារបស់ ប្រទេស ក្រិក គឺជាបណ្តុំនៃរឿងរ៉ាវ វីរភាពអំពី អទិទេព ទេពធីតា វីរបុរស និងពិធីសាសនា ប្រពៃណី នៃប្រទេស ក្រិក នាសម័យបុរាណ។ រឿងរ៉ាវ ទាំងនោះដែរ ច្រើនតែបង្ហាញអំពីសង្គ្រាម និងការប្រយុទ្ធដោយវីរភាព, បិសាច ឬសត្វចម្លែកផ្សេងៗ ហើយក៏បាន បង្រៀនពីសារៈសំខាន់នៃភាពក្លាហាន  ការភ័យខ្លាច សេចក្តីស្រឡាញ់ និងអ្វីដែលខុស ឬអ្វីដែរត្រូវជាដើម។ ប្រទេសក្រិកនាសម័យនេះ បានប្រើទេវកថាអំពីអទិទេព និងទេពធីតាទាំង អស់នេះ ​ដើម្បីជួយពួកគេឱ្យយល់ដឹង បន្ថែមពីអ្វីដែលកំពុងកើតឡើងនៅជុំវិញខ្លួន។ ប្រជាជនក្រិកនាសម័យនេះដែរ ក៏បានជឿជាក់ថា ពិភពលោក គឺមានសភាពរាបស្មើហើយនៅចំកណ្តាលនៃសកលលោកនោះ គឺជាប្រទេស ក្រិក ហើយ​ មហាសមុទ្រ បានហូរ ពាសពេញពិភពលោកក្នុងចលនាតាម ទ្រនិចនាឡិកា។

បើយើងក្រឡេកទៅមើល ការចាប់ផ្តើមនៃទេវកថារបស់ប្រទេសក្រិកវិញ យើងបានឃើញថាអ្វីៗទាំងអស់ គឺបានចាប់ផ្តើមមកពី ខេអស់ (Chaos) ដែលដំណាងអោយ the void. បន្ទាប់ពីនេះ មានអទិទេព និងទេពធីតា ៥ អង្គដែលបានកើតចេញពី ខេអស់ (Chaos) ក្នុងនេះមានអទិទេព អេរូស អេលដឺ (Eros Elder) ដែលដំណាងឲ្យសេចក្តី ស្រឡាញ់ និងការបន្តពូជ អទិទេព ថាថារឹស (Tartarus) អ្នកគ្រប់គ្រង ឋាន​នរក (Underworld) អទិទេព អេរេបឺស (Erebus) ដំណាងឲ្យភាពងងឹត និងស្រមោល ទេពធីតា និក្ស (Nyx) ដំណាងឲ្យពេលយប់ និងទេពធីតាដែលសំខាន់ជាងគេនោះ គឺ ហ្គាយអា (Gaia) ឬក៏ហៅបានថា ម្តាយពិភពលោក។ យ៉ាងណាក៏ដោយ នៅក្នុងការបកស្រាយសង្ខេបមួយនេះ ខ្ញុំនឹងផ្តោតសំខាន់ទៅលើ ទេពធីតាហ្គាយអា (Gaia) តែប៉ុណ្ណោះ។ បន្ទាប់ពីនេះ មានអទីទេព ៣ អង្គដែលបាន កើតចេញពីទេពធីតាហ្គាយអា (Gaia) ដែលមានដូចជាអទីទេពអូរីអា (Ourea) ដំណាងឲ្យភ្នំ អទីទេពយូរេនឹស (Uranus) ដំណាងឲ្យមេឃ និងអទីទេពផនធឹស (Pontus)​ ដំណាងឲ្យសមុទ្រ។ លុះក្រោយមក ទេពធីតាហ្គាយអា (Gaia) និងអទីទេពយូរេនឹស (Uranus) បានស្រឡាញ់គ្នា ហើយក៏បាន សាយក្លប (Cyclopes) Titan ដែរបានភ្នែកមួយ ហិកាថងខឺរីស (Hecatonchires) Titan ដែរមានក្បាល ៥០ និងដៃ ១០០ និងមិនត្រឹមតែប៉ុណ្ណោះ ក៏មាន Titan ដែរសំខាន់ទាំង ១២ ផងដែរ។ ប៉ុន្តែ ក្នុង Titan ដែរសំខាន់ទាំង ១២ នោះ ខ្ញុំនឹងធ្វើការបកស្រាវតែ ២ សំខាន់តែប៉ុណ្ណោះគឺ ក្រូនឹស​​ ​(Cronus) ជាអទិទេព ដំណាងឲ្យការប្រមូលផល និងរៀអា (Rhea) ជាទេពធីតាដំណាងឲ្យការបន្តពូជ។ បើយើងក្រឡេកមើល ក្រូនឹស​​ ​(Cronus) អទិទេពមួយនេះបានជួយហ្គាយអា (Gaia) ដែរជាម្តាយរបស់គេ ដោយការដណ្តើមអំណាចពី យូរេនឹស (Uranus) ដែលជាឪពុករបស់ខ្លួន។ ក្រូនឹស​​ ​(Cronus) បានទទួលជ័យជំនះលើការដណ្តើមអំណាច មួយនេះ ដោយសារការជួយពីសាយក្លប (Cyclopes) និងហិកាថងខឺរីស (Hecatonchires)។ ដោយការមិន ដឹងគុណ បន្ទាប់ពីក្រូនឹស​​ ​(Cronus) បានអំណាចរបស់ខ្លួនហើយ គេក៏បានចាប់ សាយក្លប (Cyclopes) និងហិកាថងខឺរីស (Hecatonchires)​ ដាក់ក្នុងគុក នៅឯឋានរក។ ក្រូនឹស​​ ​(Cronus) ក៏បានចាប់ចិត្តស្រឡាញ់ នឹងរៀអា (Rhea) ដែរជាបងស្រីរបស់ខ្លួន។ ទន្ទឹមនឹងនេះដែរ គេបានដឹងថានាថ្ងៃអនាគត កូនរបស់ក្រូនឹស​​ ​(Cronus) នឹងដណ្ដើមដំណែងរបស់គាត់ ដូចដែរគាត់បានធ្វើទៅលើឪពុករបស់គាត់អីច្ចឹង។ ដូច្នេះហើយ ដោយ ការភ័យខ្លាច នៅពេលដែរកូនរបស់គាត់កើតមក គាត់តែងតែលេបកូនរបស់គាត់ចូលទៅក្នុងពោះទាំងអស់។ កូន ៥ ដំបូង សុទ្ធតែត្រូវក្រូនឹស​​ ​(Cronus) លេបចូលក្នុងពោះទាំងអស់ ក្នុងនោះមាន ទេពធីតាហេស្ទីអា​ (Hestia) ទេពធីតាឌីមីរឺ (Demeter) ទេពធីតាហេរា (Hera) អទិទេពហេដីស (Hades) និងអទិទេពផូសាយដិន​​ (Poseidon)។ ខណៈពេលនោះដែរ នៅពេលដែរកូនទី ៦ របស់គាត់បានកើតមក ប្រពន្ខរបស់ក្រូនឹស​​ ​(Cronus) ដែរជាទេពធីតា រៀអា (Rhea) បានលេងល្បិចនឹងគាត់ ដោយសារតែទេពកញ្ញាមិនចង់ឲ្យកូនរបស់គាត់ត្រូវបាន ប្តីរបស់ខ្លួន លេបទៀតទេ។ ហេតុនេះហើយ បានជាទេពកញ្ញា បានយកកូនទី ៦ របស់ខ្លួនទៅលាក់ទុកនៅកន្លែកដ៏មាន សុវត្ថិភាពមួយ។ លុះក្រោយមក កូនទី ៦ មួយនេះបានក្លាយទៅជាអទិទេពមួយដែរយើងតែងតែស្គាល់ និងបាន ដឹងគឺ ហ្ស៊ូស (Zeus)។ ទេពធីតារៀអា (Rhea) ក៏បានយកថ្មមួយមកដំណាងថាជា ហ្ស៊ូស (Zeus) ហើយក្រូនឹស​​ ​(Cronus) ក៏បានលេបថ្មនោះទៅ។ នៅពេលដែរបានធំដឹងក្តីឡើង ដោយមានចិត្តចង់ជួយបងប្អូនរបស់ខ្លួន ដែរត្រូវបានឪពុកលេប ទៅនោះ ហ្ស៊ូស (Zeus) ក៏បានបន្លំខ្លួន ហើយឲ្យថ្នាំដ៏ស័ក្តិសិទ្ធិមួយទៅក្រូនឹស​​ ​(Cronus) ដែរនឹងធ្វើឲក្រូនឹស​​ ​(Cronus) ខ្ជាក់កូនរបស់ខ្លួនដែរបានលេបទៅ រួមទាំងថ្មនោះផងដែរ។ នៅពេលដែរបានជួយ បងប្អូនរបស់ខ្លួនហើយ ក៏បានចូលទៅជួយសាយក្លប (Cyclopes) និងហិកាថងខឺរីស (Hecatonchires) ដែរត្រូវ បានក្រូនឹស​​ ​(Cronus) ចាប់ដាក់ក្នុងគុក នៅឯឋានរក។​ ស្របពេលនោះដែរ សាយក្លប (Cyclopes) បានបង្កើត Trident ឲ្យអទិទេពផូសាយដិន​​ (Poseidon) ដែរអាចគ្រប់គ្រងសមុទ្រនានា បង្កើតស៊ូណាមិ និងរញ្ជួយដីជាដើម។ សម្រាប់អទិទេពហេដីស (Hades) វិញ សាយក្លប (Cyclopes) បានបង្កើតមួកមួយដែរអាចជួយបំបាំងកាយបាន។​ ចំណែកឯអទិទេពហ្ស៊ូស (Zeus) វិញ សាយក្លប (Cyclopes) ក៏បានបង្កើត thunderbolt មួយដែរអាចប្រើដើម្បី គ្រប់គ្រង ផ្គរលាន់ រន្ទះ ខ្យល់ ភ្លៀងជាដើម។  

សង្គ្រៀមរវាងអទិទេពហ្ស៊ូស (Zeus) និងអទិទេពក្រូនឹស​​ ​(Cronus) បានកើតឡើងរហូតទៅដល់ ១០ ឆ្នាំ។ ដោយការជួយពីសាយក្លប (Cyclopes) ហិកាថងខឺរីស (Hecatonchires) និងអទិទេពផ្សេងៗទៀត អទិទេពហ្ស៊ូស (Zeus) បានទទួលជ័យជំនះលើការដណ្តើមដំណែងពីឪពុករបស់ខ្លួន។ ចាប់ពីពេលនោះមក ហ្ស៊ូស (Zeus) ក៏បាន ក្លាយជាស្តេចនៃអទិទេព និងទេពធីតាទាំងឡាយ​ ហើយក៏ជាអទិទេពមួយដែរដំណាងឲ្យ មេឃ ភ្លៀង ផ្គរ និងរន្ទះ។ អទិទេពផូសាយដិន​​ (Poseidon) វិញក៏ក្លាយជាអទិទេពដំណាងឲ្យ សមុទ្រនានា និងអទិទេពហេដីស (Hades) ក្លាយជាអ្នកគ្រប់គ្រង ឋាននរក។ ជាមួយគ្នានេះដែរ អទិទេពហ្ស៊ូស (Zeus) ក៏បានស្រឡាញ់គ្នាជាមួយ ទេពធីតា ហេរា (Hera) ហើយ ក្រោយមកទេពធីតាហេរា (Hera) ក៏ក្លាយទៅជាម្ចាស់ក្សត្រីនៃអទិទេព និងទេពធីតា ទាំងឡាយ។  អទិទេពហ្ស៊ូស (Zeus) ទេពធីតាឌីមីរឺ (Demeter) ទេពធីតាហេរា (Hera) និងអទិទេព ផូសាយដិន​​ (Poseidon) និងកូនរបស់អទិទេពហ្ស៊ូស (Zeus) ចំនួន ៨ រូបទៀត ត្រូវបានក្លាយជា The Olympian Gods ដែរជាជំនាន់ អទិទេព និងទេពធីតាចុងក្រោយបង្អោះ នៃទេវកថា របស់ប្រទេស ក្រិក។ ចំណែកឯ ហេដីស (Hades) ក៏បានក្លាយជា អ្នកគ្រប់គ្រងនៅ ឋាននរក។ ជាដើមចមនៃឈ្មោះ Olympian នោះ ដោយសារតែ អទិទេព និងទេពធីតា​ទាំង ១២ រូបនេះបានយក​ ភ្នំ Olympic ជាកន្លែងស្នាក់នៅ។ Olympic គឺជាភ្នំមួយស្ថិតនៅក្នុងប្រទេស ក្រិក។ អទិទេព និងទេពធីតា​ ទាំង ១២ រូបដែរជា The Olympian Gods នោះមានដូចជា៖ 

  • Aphrodite – ទេពធីតានៃសម្រស់ និងសេចក្តីស្រឡាញ់
  • Athena –  ទេពធីតានៃប្រាជ្ញា និងក្បួនសឹកសង្គ្រៀម
  • Artemis – ទេពធីតានៃសត្វព្រៃ ការបរបាញ់ និងដំណាងឲ្យ ព្រះច័ន្ទ
  • Ares -​ អទិទេពនៃភាពក្លាហាន និងការធ្វើសឹកសង្គ្រៀម
  • Apollo – អទិទេពនៃការព្យាបាល និងឱសថ លេងតន្រ្តី និងដំណាងឲ្យព្រះអាទិត្យ
  • Demeter – ទេពធីតាដំណាងឲ្យការដាំដំណាំ និងកសិកម្មនានា
  • Dionysus –  អទិទេពនៃស្រា បន្លែ និងពិធីបុណ្យនានា
  • Hephaestus – អទិទេពដំណាងឲ្យភ្លើង​ ឬការផលិតអាវុធផ្សេងៗ
  • Hermes – អទិទេពនៃពាណិជ្ជកម្ម និងជាអ្នកនាំសារសម្រាប់អទិទេព និងទេពធីតាផ្សេងៗ
  • Hera – ទេពធីតាដែរដំណាងឲ្យការរៀបអាពាហ៍ពិពាហ៍ ហើយក៏ជាម្ចាស់ក្សត្រីនៃអទិទេព និងទេពធីតា ទាំងឡាយ
  • Poseidon – អទិទេពនៃសមុត្រ (ទឹកជាទូទៅ)
  • Zeus – អទិទេពដែរដំណាងឲ្យមេឃ ផ្គរលាន់ រន្ទះ ខ្យល់ ភ្លៀងជាដើម ហើយក៏ជាស្តេចនៃ អទិទេព និងទេពធីតាទាំងឡាយ 

វិធីសាស្ត្រតែងសេចក្តីបែបប្រៀបធៀប

១. សេចក្តីផ្តើម

– លំនាំបញ្ហា 

– ចំណូលបញ្ហា  

– ចំណោទបញ្ហា 

២. តួសេចក្តី

– ឃ្លាភ្ជាប់សេចក្តី

– ពន្យល់ពាក្យគន្លឹះ

– ពន្យល់ន័យប្រធាន

– បកស្រាយប្រធាន

  • លក្ខណៈដូចគ្នា
    • សរុបលក្ខណៈដូចគ្នា  
  • លក្ខណៈខុសគ្នា
    • សរុបលក្ខណៈខុសគ្នា
  • សរុបរួម

៣. សេចក្តីបញ្ចប់

– វាយតម្លៃប្រធាន (ឬកម្មវត្ថុប្រៀបធៀប)

– មតិចូលរួម

 

សំណេរប្រៀបធៀប​រវាង ទំុទាវ ទៅនឹង រូ៉មីអូ​ និងជូលីអែត

ប្រធានបទ: ចូរធ្វើការប្រៀបធៀបសេចក្តីស្នេហារបស់រឿង ​ទុំទាវ ទៅសេចក្តីស្នេហាររបស់រឿង រូ៉មីអូ និងជូលីអែត។​ 

អក្សរសិល្ប៍ មានមុខងារយ៉ាងសំខាន់ ក្នុងការផ្តល់ចំណេះដឹង ទៅដល់អ្នកសិក្សា ឱ្យមានឱកាសបាន ស្វែងយល់បន្ថែមអំពី ជីវភាពរបស់មនុស្ស សេចក្តីស្រឡាញ់ បរិបទសង្គម ក៏ដូចជាការគ្រប់គ្រង់ របស់អ្នកដឹកនាំ ណាមួយ។ មិនត្រឹមតែប៉ុណ្ណោះ អក្សរសិល្ប៍អាចឆ្លុះបញ្ចាំងរឿងរាវជាច្រើនទៀត ដែលបានកើតឡើង នាសម័យ កាលណាមួយ ដែលអ្នកនិពន្ធបានតាក់តែងយកមកបង្ហាញ។ ស្រដៀងនឹងនេះដែរ មានអក្សរសិល្ប៍ជាច្រើនដែល បាន និយាយទាក់ទងទៅនឹង សេចក្តីស្នេហា។ សេចក្តីស្នេហា បានកើតឡើងនៅក្នុងចិត្តមនុស្សគ្រប់ៗរូប តាំងពី ដឹងក្តីមកម៉្លេះ។​ ប៉ុន្តែនៅក្នុងបរិបទសង្គមមួយចំនួន មនុស្សមនាតែងតែប្រកាន់ភ្ចាប់នូវផ្នត់គំនិត ចាស់ៗបុរាណ ដូចជា «នំមិនធំជាងនាឡិ»។​ ដូច្នេះហើយ បានជាមានអក្សរសិល្ប៍ជាច្រើនដែលបាននិយាយរៀបរាប់ និងតាក់ តែងអំពីសេចក្តីស្នេហាដ៏ជូចត់ ដែលបានកើតឡើងនាសម័យ​កាលនីមួយៗដោយសារតែវណ្ណៈ គំនំុគំុគួន បញ្ហា គ្រួសារ និងភាពលោភលន់ ដែលជាមួលហេតុនាំឲ្យ សេចក្តីស្នេហាដ៏សែនផ្អែមល្ហែមមួយនោះ កែប្រែទៅជា សេចក្តីស្នេហាដ៏សែនជូចត់ និងរហូតទៅដល់ការបែកបាក់ ឫបាត់បង់ជីវិតថែមទៀតផង។ អាស្រ័យហេតុនេះ​ បានជាកវីជាច្រើន ខិតខំតាក់តែង អក្សរសិល្ប៍ ដែលទាក់ទងទៅនឹង សេចក្តីស្នេហា ដើម្បីឆ្លុះបញ្ចាំង និងជា ដំណោះស្រាយទៅលើបញ្ហាខាងលើ ដែលសង្ឃឹមថាអាចនឹងកែប្រែចិត្តមនុស្សបាន។ បើយើងក្រឡេងទៅមើល អក្សរសិល្ប៍មួយចំនួនដូចជា រឿងទំុទាវដែលបានតាក់តែងឡើងដោយ ព្រះបទុមស្ថេរ (ថេរៈ) សោម «ភិក្ខុសោម» ​និងរឿង រ៉ូមីអូ និងជូលីអែតវិញដែលបាននិពន្ធឡើងដោយលោក William Shakespear  យើងបានសង្គេតឃើញ ថាកវីទាំងពីររូបនេះ ហាក់បីដូចជាមានគំនិតប្រហាក់ប្រហែលនឹងគ្នាដែរស្មេរទាំងពីរូបនេះ បានរៀបរាប់អំពីស្នេហា លួចលាក់មួយ ដ៏សែនផ្អែមល្ហែមតែនៅចុងបញ្ចប់បែរជាជួបរឿងមួយ ដ៏សែនជូរចត់ ទៅវិញ។ ដោយហេតុនេះ ហើយបានប្រធានមួយនេះ​ តម្រូវឲ្យយើងធ្វើការប្រៀធៀបរវាងអក្សរសិល្ប៍ទាំងពីរនេះ។ 

តើស្នេហារវាង ទំុទាវ ប្រៀបធៀបទៅនឹង រូមីអូ និងជូលីអែត មានលក្ខណៈដូចគ្នា​ និងខុសគ្នាត្រង់ណាខ្លះ?

ដើម្បីជាចង្គៀង សម្រាប់បំភ្លឺទៅដល់ការបកស្រាយគំនិតប្រធានខាងលើនេះ យើងគួរគប្បីស្វែងយល់ ន័យរបស់ពាក្យគន្លឹះប្រធានជាមុនសិន។ «ស្នេហា» (គុណសព្ទ) គឺជាសេចក្តីស្រឡាញ់ស្និទ្ធ សេចក្តីស្រឡាញ់ ជាប់ចិត្ត និងស្អិតដូចជ័រ។ ជាការពិតណាស់ បើយោងទៅតាមការបកស្រាយពាក្យគន្លឹះខាងលើមួយនេះ គំនិត ប្រធានខាងលើមានន័យថា តើសេចក្តីស្រឡាញ់ជាប់ចិត្ត ដែលស្អិតដូចជ័រ រវាងរឿងទំុទាវ ទៅនឹង​ រឿងរូមីអូ និងជូលីអែត មានលក្ខណៈដូចគ្នា​ និងខុសគ្នាត្រង់ណាខ្លះ។ រឿងទំុទាវ ត្រូវបាននិពន្ធឡើងដោយ ព្រះបទុមស្ថេរ (ថេរៈ) សោម «ភិក្ខុសោម» នៅក្នុងសត្សវត្សទី ១៦។ ចំណែឯ រឿង រូ៉មីអូ និងជូលីអែតវិញ ត្រូវបាននិពន្ធឡើង ដោយលោក William Shakespeare ក្នុងសត្សវត្សទី១៥។ ទោះជាអក្សរសិល្ប៍ទាំងពីរនេះ មានលក្ខណៈ ប្រហាល់

ប្រហែលនឹងគ្នាយ៉ាងណាក៏ដោយ ក៏នៅតែមានចំណុចមួយចំនួន ដែលនៅតែមានលក្ខណៈខុសគ្នាដែរ។ 

ជាទឡ្ហីករណ៍ នៅក្នុងសេចក្តីស្នេហារវាង ទំុ និងទាវ បានសបញ្ចាក់ឲ្យយើងឃើញថា ស្នេហាពួកគេទាំង ពីរនាក់ គឺជាសេចក្តីស្នេហាភ្លើតភ្លើនមួយ គ្រាន់ឃើញភ្លាមស្រឡាញ់ភ្លែត។ ទន្ទឹមនឹងនេះ សេចក្តីស្នេហារបស់ រ៉ូមីអូ និងជូលីអែត ក៏ជាស្នេហាមួយដ៏ភ្លើតភ្លើនដែរ គ្រាន់តែពួកគេបានឃើញគ្នាភ្លាម ក៏មានការចាប់ចិត្ត​ ស្រឡាញ់ គ្នាភ្លែតតែម្តង។ នៅក្នុងអក្សរសិល្ប៍ រឿងទំុទាវ ទំុគឺជាកូនប្រុសរបស់ស្រ្តីមេម៉ាយម្នាក់នៅឯស្រុកបាភ្នំ ខេត្ត ព្រៃវែង ។ គេ បានបួសរៀនសូត្រ​នៅឯវត្ត វិហារធំ និងរៀនចេះមន្តអាគម ស្មូត​ ផ្លំុបីុ និងធ្វើតោកសម្រាប់លក់។ ដោយសារ តែខ្លួន ចេះធ្វើតោកយកមកលក់នេះហើយ បានជាគេធ្វើតោកយ៉ាងច្រើនសម្រាប់យកមកលក់នៅឯ ខេត្តត្បូងឃ្មំំ។ ក្រោយមក ទំ និងមិត្តសម្លាញ់របស់ខ្លួនឈ្មោះ ពេជ្របានសំុលាកគ្រូព្រះចៅអធិការ ដើម្បីយក់តោក ទៅលក់។ ជាដើមទង​ ដោយសារតែទំុ ចេះស្មូតជាមួយសម្លេង​ដ៏សែនពិរោះរណ្តំនេះហើយ ដែលជាមូលនាំឲ្យអ្នក ស្រុកខេត្ត ត្បូងឃ្មុំ នាំគ្នាផ្អើលឆោឡោមកស្តាប់យ៉ាងអ៊ូរអ៊រ។ រឿងនេះឯង ក៏បានលិចលឺឬទៅដល់នាង ទាវ​ដែលកំពុង ចូលម្លប់តាមប្រពៃណីខ្មែរ។ ខណៈនោះដែរ ទាវក៏បានសំុអង្វរម្តាយរបស់ខ្លួន ឲ្យទៅនិមន្តនេន្រទំុ មកស្មូតនៅផ្ទះ របស់ខ្លួនបានម្តង។ ពេលនេះនេន្រទំុ ក៏បានយល់ស្របនិមន្តមកផ្ទះនាង ហើយក៏ស្មូតបាន យ៉ាងពិរោះដូចគេ និយាយមែន។ ពេលនេះហើយ គឺជាវេលាដែលនាងទាវកំពុងតែចូលម្លប់នោះ ក៏លបមកមើលនេន្រទំុស្មូតហើយ ក៏បានចាប់ផ្តើមកើតកូនចិត្តលង់ស្រឡាញ់ទំុភ្លាម។ ទន្ទឹមនឹងនេះដែរ នេន្រទំុដែលកំពុងតែស្មូត ក៏ក្រឡេកឃើញ នាងទាវដែលកំពុងអើតលើមមើលខ្លួនកំពុងតែស្មូរ ក៏ចាប់ចិត្តស្រឡាញ់ នាងភ្លែតតែម្តង។ សេចក្តីស្នេហាមួយនេះ ហើយ គឺជាសេចក្តីស្នេហាដ៏ភ្លើតភ្លើនមួយ និងគ្រាន់តែឃើញគ្នាភ្លាម ក៏ចាប់ចិត្តស្រឡាញ់គ្នាភ្លែត។ យ៉ាងណាមិញ បើយើង ក្រឡេកទៅមើលអក្សរសិល្ប៍ រឿង រូ៉មីអូ​ និងជូលីអែតវិញ យើងឃើញថា សេចក្តីស្នេហារបស់ពួកគេ​ ទាំងពីរនាក់ ក៏បានចាប់ផ្តើមពីការឃើញមុខគ្នាតែមួយភ្លែតនោះដែរ។ រ៉ូមីអូ គឺជាកូនប្រុសដ៏សែនសង្ហារមួយរូប របស់គ្រួសារ Montague។ រីឯ ជូលីអែតគឺជាកូនស្រីដែលមានសម្រស់ស្រស់ស្អាតរបស់គ្រួសារ Capulet។ ជាងនេះទៅទៀត តាំងពីដើមឡើយគ្រួសារទាំងពីរនេះ មានជម្លោះសីុសាច់ហត់ឈាមគ្នា ហើយក៏មិនដែលត្រូវគ្នាម្តងណាឡើយ។ បើយើងងាកមក មើលសេចក្តីស្នេហារបស់រ៉ូមីអូ និងជូលីអែត ដែលគ្រាន់តែឃើញភ្លាម ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍គេភ្លែតនោះ ក៏បានចាប់ ផ្តើមនៅពេលដែលរ៉ូមីអូ បានលួចទៅចូលរួមកម្មវិធី របស់ក្រុមគ្រួសារ Capulet។ គ្រានោះហើយ រ៉ូមីអូក៏បានចោល នេត្រាទៅឃើញ ជូលីអែតហើយក៏បានសំុនាងធីតាមករាំជាមួយខ្លួន។ អំឡុងពេលនោះហើយ ដែលពួកគេទាំង ពីរនាក់ បានចាប់ចិត្តស្រឡាញ់គ្នាមក។ 

អ្វីដែលសំខាន់ជាងនេះ សេចក្តីស្នេហារបស់ទំុទាវ រវាងនឹង រ៉ូមីអូ​ និងជូលីអែតក៏បានជួបឧុបសកពីគ្រួសារ ដែរ។ ទំុ គឺជាមនុស្សដែលមានរូបសម្បត្តិសមរម្យ ព្រមទាំងចំណេះដ៏ខ្ពង់ខ្ពស់ផងដែរ។ តែជាអកុសល ដោយ ហេតុតែ​ទំុខ្វះទ្រព្យសម្បត្តិ ដូច្នេះហើយបានជា យាយផាន់ដែលជាម្តាយ នាងទាវ មិនយល់ព្រមលើកកូនឲ្យទៅទំុ តែបែជាចង់លោកកូនរបស់ខ្លួនឲ្យទៅ មឿនងួនដែលជាអ្នកមានទ្រព្យសម្បត្តិ និងជាកូនចៅហ្វាយខេត្ត ត្បូងឃ្មំុ ទៅវិញ។ បន្ថែមពីនេះ បើយើងក្រឡេងទៅមើល រឿងរ៉ូមីអូ និងជូលីអែតវិញ ស្នេហារបស់តួអង្គទាំងពីរនេះ ក៏បាន

ជួបប្រទះបញ្ហាពីគ្រួសារទាំងសងខាងដែរ។ ដោយហេតុតែគ្រួសារ​របស់រ៉ូមីអូ និងគ្រួសារជូលីអែតមានជម្លោះសុី សាច់ហត់ឈាមគ្នានេះហើយ បានជាហេតុនាំឲ្យស្នេហារបស់ពួកគេទាំងពីរមានភាពរអាក់រអួលដែរ។ 

ផ្សារភ្ជាប់ទៅនឹង ប្រធានបទដែលរៀបរាប់អំពីបញ្ហាគ្រួសារ​ ដែរធ្វើការប៉ះពាល់ទៅដល់សេចក្តី ស្នេហា របស់តួអង្គទាំងបួនរូបនេះ យើងក៏មានបញ្ហាមួយទៀតដែលយើងគួរតែធ្វើការប្រៀបធៀបដែរ។ នៅក្នុង អក្សរ​ សិល្ប៍ទាំងពីរខាងលើ វាបានសបញ្ចាក់ឲ្យយើងឃើញថា តួអង្គទាវ ក៏ដូចជា ជូលីអែតគឺសុតតែត្រូវបានទទួលនូវ ការបង្ខិតបង្ខំពីឪពុកម្តាយរបស់ខ្លួន ឲ្យទៅរៀបការជាមួយមនុស្សទាំងដែលខ្លួនមិនបានស្រឡាញ់ផង។ តួយ៉ាង នៅក្នុង រឿង ទំុទាវ ទាវក៏ត្រូវបានទទួលរកនូវការបង្ខិតបង្ខំពីម្តាយរបស់ខ្លួន ឲ្យទៅរៀបការជាមួយមឿនងួន​​ ដែល ជាមនុស្សមានទ្រព្យសម្បត្តិទៅវិញ។ រួមជាមួយគ្នានេះដែរ រឿងរ៉ូមីអូ និងជូលីអែត ជូលីអែតក៏ត្រូវបានមានការ បង្ខិតបង្ខំពី​ឪពុក​ ម្តាយរបស់ខ្លួនដែរ។ ជាឧទាហរណ៍ ជូលីអែតត្រូវបង្ខឲ្យទៅរៀបការជាមួយ Paris ដែលត្រូវជា សាច់ញាតិរបស់ស្តេចទៅវិញ។ 

គួរឲ្យកត់សម្គាល់ផងដែរថា នៅក្នុងអក្សរសិល្ប៍ទាំងពីរនេះ កវីទាំងពីររូបបានតាក់តែងរឿងទាំងពីរនេះ ឡើង ដោយឲ្យតួអង្គសំខាន់ៗ ទាំងបួននាក់ស្លាប់យ៉ាងអណោចអធម។ ​នៅក្នុងអក្សរសិល្ប៍ រឿងទំុទាវ ទំុត្រូវបាន ក្រុមអាមាត្យរបស់ អរជូន ដេញតាមសម្លាប់យ៉ាងរន្ធត់ក្រៃលែង។ ទំុត្រូវបានគេសម្លាប់ដោយសារ តែគេចោទថា ចង់មានបំណងបំបែកបំបាក់ កម្មវិធីរៀបអាពាហ៍ពិពាហ៍របស់មឺុនងួន ជាមួយនឹងនាងទាវ ដែលទាវក្លាយជាភរិយា របស់​ ខ្លួន​រួចទៅហើយ។ ដូច្នេះហើយក៏ត្រូវបានគេ ដេញសម្លាប់ ហើយក៏ត្រូវបានបង់ជីវិតនៅក្រោមដើមពោធិ៍ យ៉ាងកំសត់។ គ្រាន់តែដឹងដំណឹងនេះភ្លាម ទាវក៏បាន​ រត់ទៅតាមស្វែងរកមើល ព្រោះមិនជឿនូវសម្តីគេប្រាប់។ លុះត្រាតែ ទៅដល់ក្រោមដើមពោធិ៍នោះហើយ ទាវ ពិតជារន្ធត់ចិត្តឥតក្រៃលែង។ ភ្លាមៗនោះ ទាវក៏បានដក កំបិតស្នៀត ដែលគេយកទៅចាក់សម្លាប់ទំុនោះ មកចាក់ខ្លួនឯកដើម្បីបញ្ចប់ជីវិតក្នុងគ្រានោះតែម្តងទៅ។ ស្រដៀងនឹងនេះដែរ នៅក្នុងអក្សរសិល្ប៍ របស់លោក William Shakespere គាត់បានបញ្ចប់សាច់រឿងដោយ បញ្ចប់ជីវិតរបស់តួអង្គទាំងពីរដែរ។ រ៉ូមីអូក៏បាន លេបថ្នាំសម្លាប់ខ្លួន ដោយគិតថាជូលីអែត ត្រូវបានបាត់បង់ អាយុជីវិតរួចមកហើយ។ ប៉ុន្តែ ជូលីអែតគ្រាន់តែលេប ថ្នាំ​ដើម្បីធ្វើពុតជាស្លាប់តែប៉ុណ្ណោះ ដោយសារតែមិនចង់ ទៅរៀបការជាមួយ Paris. ក្រោយពីបានងើប​​ ពីការបាត់បង់ ស្មារតីអស់ជិតរយៈពេល ២៤ម៉ោងនោះ ទេពកញ្ញា ក៏បានឃើញស្វាមីរបស់ខ្លួន គឺរ៉ូមីអូ ត្រូវបានបាត់បង់អាយុ ជីវិត ជិតខ្លួនធីតាបាត់ទៅហើយ។  ភ្លាមៗនោះ ជូលីអែតមានសេចក្តីខ្លោចចិត្តយ៉ាងខ្លាំង ក៏យកកូនកាំបិតស្នៀតពីចង្កេះរបស់រ៉ូមីអូ យក មកបញ្ចប់សង្ខារបស់ខ្លួន នាពេលនោះទៅ។ ជាការពិតណាស់​ អក្សរសិល្ប៍ទាំងពីរនេះបានឆ្លុះបញ្ចាំងឲ្យយើង ឃើញថា វាមានកន្លែងជា ច្រើនដែលស្មេរទាំងពីររូបនេះបាននិពន្ធឡើងដូចគ្នា ជាមួយគោលគំនិតតែមួយ គឹចង់ ដោះស្រាយបញ្ហា និងផ្លាស់ ប្តួរផ្នត់គំនិតចាស់ៗបុរាណ។ កវីទាំងពីររូបនេះ គឺចង់ផ្លាស់ប្តូរផ្នត់គំនិតដែលបាន ពោលថា «នំមិនធំជាងនាឡិ»។  «នំមិនធំជាងនាឡិ» គឺមានន័យថា ទោះនំចំណីសម្រាប់បរិភោគ មិនថាជានំអ្វី ឫមាន ឱជារសឆ្ងាញ់យ៉ាងណា ក៏ដោយ ក៏នូវតែមិនមានទំហំធំជាងនាឡិដែររជារង្វាស់រង្វាល់នំដែរ។ ប៉ុន្តែបើយើងប្រៀប​ ធៀបជាមួយនឹងមនុស្ស លោកវិញ គឺមានន័យថាឪពុកម្តាយគឺជាអ្នកជ្រើសរើសគូរស្រករ​សម្រាប់កូនរបស់ខ្លួន។ ផ្ទុយទៅវិញ កវីទាំងពីររូប នេះ គឺចង់ផ្លាស់ប្តូរផ្នត់គំនិតមួយនេះដោយចង់ឲ្យកូនចៅជាអ្នករើសគូរស្រករសម្រាប់ខ្លួន ឯងទៅវិញ។ 

បើយើងបង្វិលទៅរក​មើល អក្សរសិល្ប៍ទាំងពីរនេះឡើងវិញម្តងទៀង យើងឃើញថា វាក៏មានសភាពខុស គ្នារវាងរឿងទាំងពីរនេះ តែក៏មិនមានច្រើននោះដែរ។ ជាទឡ្ហីករណ៍ សេចក្តីស្រឡាញ់របស់ទំុ និងទាវគឺជាសេចក្តី ស្នេហា មិនមែនជាការលួចលាក់នោះទេ។ មិនត្រឹមតែប៉ុណ្ណោះ ការរៀប​​អាពាហ៍ពិពាហ៍ របស់គេទាំងពីររូប ក៏ត្រូវ បានការដឹងលឺពីស្តេចខ្មែរដែរគឺ ព្រះនាម ស្តេចរាមាជើងព្រៃ។ ប៉ុន្តែដោយសារ តែសេចក្តីលោភលន់របស់យាយ ផាន់ដែរជាម្តាយរបស់ទាវ គាត់ក៏បានរៀបចំពិធីមង្គលការរបស់ ទាវម្តងទៀតតែលើនេះជាមួយនឹង មឺុនងួនទៅ​​​ វិញ។​​ ផ្ទុយទៅវិញ ចំពោះរឿង រ៉ូមីអូ និងជូលីអែតវិញ សេចក្តីស្នេហារបស់គេទាំងនាក់វិញ គឺជាសេចក្តីស្នេហា​ ដែរ មានការលួចលាក់ពី ឪពុកម្តាយរៀងៗខ្លួន។ គ្រាន់តែបានជួបគ្នាតែម្តងគត់តែប៉ុណ្ណោះក៏មានគម្រោងចង់ រៀប ​​អាពាហ៍ពិពាហ៍ជាមួយនឹងគ្នារួចទៅហើយ។ ជាការពិតណាស់ ការជួបគ្នាជាលើកទីពីរ គឺជាពេលវេលាដែល គេ​ ទាំងពីររូបបានរៀបការជាមួយគ្នាដោយមិនបានមានការដឹងលឺ ពីឪពុកម្តាយនោះទេ។ លុះត្រាតែជីវិតរបស់គេ ទាំងពីរត្រូវបានបាត់បង់ហើយ ទើបឪពុកម្តាយរៀងៗខ្លួន បានជ្រាបដំណឹងអំពីសេចក្តីស្នេហារបស់គេទាំងពីររូប។ អាស្រ័យហេតុនេះ វាអាចសបញ្ចាក់ឲ្យយើងឃើញថា អក្សរសិល្ប៍ទាំងពីរនេះ វាក៏មានកន្លែងមួយចំនួន ដែលស្មេរ ទាំងពីររូបនេះបាននិពន្ធឡើងដែរមានសភាពខុសគ្នាដែរ។ 

ជាការសន្និដ្ឋានឡើងវិញ យើងអាចវាយតម្លៃបានថាអក្សរសិល្ប៍ទាំងពីរនេះ បាននិពន្ធឡើងដោយក្នុង គោលបំណងចង់លុបបំបាត់ផ្នត់គំនិតចាស់ៗបុរាណដូចជា «នំមិនធំជាងនាឡិ»។ រឿងទំុទាវ និងរឿងរ៉ូមីអូ និងជូលីអែត បាននិយាយរៀបរាប់ អំពីសេចក្តីស្នេហាដ៏ផ្អែមល្ហែម ប៉ុន្តែដោយសារតែវណ្ណៈ គំុនំគម់គួន បញ្ហា គ្រួសារ និងភាពលោភលន់ បាននាំឲ្យ សេចក្តីស្នេហាដ៏សែនផ្អែមល្ហែមមួយនោះ កែប្រែទៅជា សេចក្តីស្នេហាមួយ ដ៏សែនជូចត់ និងរហូតទៅដល់ការបាត់បង់ ជីវិតថែមទៀតផង។ អ្វីដែលសំខាន់ជាងនេះទៅទៀត យើងអាច សង្គេតឃើញថាកវីទាំងពីររូបនេះហាក់បីដូចជា មានគំនិតប្រហាក់ប្រហែលនឹងគ្នា ដែលជាហេតុនាំឲ្យមា​នការ ប្រៀប​​ធៀបមួយនេះ។ ជារការពិតណាស់អក្សរសិល្ប៍ទាំងពីរនេះ បានតាក់តែងឡើងដោយមានចំណុចមួយចំនួន ដូចគ្នាដូចជាសេចក្តីស្នេហាទៅក្នុងរឿងទាំងពីរនេះ គឺជាសេចក្តីស្នេហាមួយដ៏ភ្លើតភ្លើនគ្រាន់ឃើញភ្លាម​​ ក៏ ស្រលាញ់ភ្លែត។ មិនត្រឹមតែប៉ុណ្ណោះបញ្ហាគ្រួសារ គឺជាបញ្ហាដ៏ចំបងមួយដែល ដែលបានធ្វើការប៉ះពាល់ដល់ សេចក្តីសេ្នហា របស់តួអង្គទាំងបួនរូបនេះ។ ម្យា៉ងវិញទៀត​ តូអង្គស្រីនៅក្នុងរឿងទាំងពីរនេះ ត្រូវបានមានការ បង្ខិតបង្ខំពីឪពុកម្តាយឲ្យទៅរៀបការជាមួយមនុស្ស ដែលខ្លួនមិនបានស្រឡាញ់។ ជាអវសាន តូអង្គទាំងបួន រូបនេះ ត្រូវបានបាត់បង់ជីវិតយ៉ាងអនោចអធមនៅទីបញ្ចប់ទៅវិញ។ ផ្ទុយទៅវិញ យើងក៏បានឃើញថា មាន ចំណុច មួយចំនួនដែលមានលក្ខណខុសគ្នា គឺសេចក្តីសេ្នហារបស់ទំុ និងទាវគឺជាសេចក្តីសេ្នហាមួយដែលមិនបាន មានការ លួចលាក់ពីឪពុកម្តាយនោះទេ។ ផ្ទុយទៅវិញសេចក្តីស្នេហារបស់ រ៉ូមីអូ និងជូលីអែតវិញ គឺជាសេចក្តី សេ្នហាមួយដែលមានការលួចលាក់ពីឪពុកម្តាយ។

ផ្អែកទៅលើការប្រៀបធៀបខាងលើ យើងអាចសន្និដ្ឆានបានថាអក្សរសិល្ប៍ទាំងពីរនេះ មានលក្ខណដូច គ្នាជាច្រើនជាង ចំណុចលក្ខណខុសគ្នា។ អក្សរសិល្ប៍ទាំងពីរនេះ មានលក្ខណដូចគ្នាបូករួមទាំងអត្ថន័យ​ អត្ថរូប និង អត្ថរស។ ឆ្លងទៅតាមការប្រៀបធៀបខាងលើ វាអាចឆ្លុះបញ្ចាំងបានថា រឿងទាំងពីរនេះដែលបានតាក់តែង និងនិពន្ធឡើងដោយ  ព្រះបទុមស្ថេរ (ថេរៈ) សោម «ភិក្ខុសោម» ​និងលោក William Shakespear ក្នុងគោល បំណងតែមួយគឺ ចង់ផ្លាស់ប្តូរផ្នត់គំនិតចាស់ៗបុរាណដូចដែលបានពោលថា «នំមិនធំជាងនាឡិ»។ អាស្រ័យ ហេតុ នេះហើយ បានជាកវីទាំងពីររូបនេះ ខិតខំតាក់តែងអក្សរសិល្ប៍ ដែលទាក់ទងទៅនឹង សេចក្តីស្នេហា ដើម្បីឆ្លុះ បញ្ចាំង និងជាដំណោះស្រាយ ដែលសង្ឃឹមថាអាចនឹងកែប្រែចិត្តមនុស្សបាន។ ជាការពិតណាស់ ឪពុកម្តាយមួយចំនួនធំ បានយល់ច្បាស់នូវរឿងមួយនេះ ក៏ចាប់ផ្តើមបើកសិទ្ធឲ្យ កុលបុត្រ កុលធីតារបស់ខ្លួន ជាអ្នកមានសិទ្ធ ក្នុងការរើសគូរស្រករសម្រាប់ខ្លួន។ 

ជាចុងក្រោយ យើងជាកូនចៅជំនាន់ក្រោយ គួរគប្បីស្វែងយល់បន្ថែមឲ្យបានសីុជម្រៅនូវ  អក្សរ សិល្ប៍នីមួយៗ មិនថាអក្សរសិល្ប៍ជាតិ ឫក៏អក្សរសិល្ប៍បរទេសនោះទេ គឺសុតតែមានប្រយោជន៏ និងផ្តល់ចំណេះ ដឹងដល់យើងគ្រប់ៗរូប។ តួយ៉ាង ដូចជារឿងទាំងពីរនេះ បានឆ្លុះបញ្ចាំងឲ្យយើងបានឃើញថា វាគឺជាដំណោះ ស្រាយមួយដែលបានដោះស្រាយបញ្ហាដ៏អយុត្តិធម៍មួយនេះសម្រាប់យើងដែលជា កូនចៅមិនអាចមានសិទ្ធក្នុង ការជ្រើសរើសគូរស្រកររបស់ខ្លួន។ ដូចដែលលោកគ្រូរបស់ខ្ញំុ គាត់បាននិយាយថា «បើទំុទាវមិនបានស្លាប់ ក្នុងសម័យនេះទេ ទំុទាវសម័យនេះគ៏មិនរស់ដែរ»។ 

       

ការស្រាវជ្រាយអំពី ដំណោះស្រាយ និងផលប៉ះពាល់នៃកំហឹង

 

ខឹង៖ កម្រើកចិត្តដោយទោមនុស្ស ព្រោះមានអារម្មណ៍មិនគាប់ចិត្ត មកប៉ះពាល់ត្រូវទ្វារទាំង៦ មានចក្ខុទ្វារជាដើម នាំឲ្យក្តួលក្តៅចិត្តឡើង។

 

មូលហេតុនៃ កំហឹង

  • ការបាត់បង់ស្នេហា
  • ចរិតឈ្លើយរបស់អ្នកដទៃ
  • ការឈឺចាប់
  • ការស្ទះចរាចរណ៍
  • មិនចេះយល់ចិត្តគ្នា
  • ការអន់ចិត្ត
  • ជម្ងឺផ្លូវកាយ ឬផ្លូវចិត្ត
  • គ្រឿងញៀន ឬគ្រឿងស្រវឹង
  • ការទទួលរងភាពអយុត្តិធម៌
  • ការត្រូវអ្នកដទៃធ្វើបាប
  • ឃ្លាន
  • ភាពអាម៉ាស់មុខ
  • អត់ចេះគ្រប់គ្រង ចិត្ត និងញាណទាំងប្រាំ
  • បញ្ហាដាច់លុយ
  • ជម្លោះ
  • អារម្មណ៏គ្មានសុវត្ថិភាព (ខ្លាចត្រូវគេធ្វើបាប ខ្លាចគេនិយាយដើម គិតថាគេក្បត់ខ្លួន ឬអ្នកដទៃមើលងាយ)

 

តើកំហឹង មានផលប៉ះពាល់អ្វីខ្លះ ដល់មនុស្ស​ និងសង្គម ឬពិភពលោក? 

  • ការប្រើប្រាស់ អំពើហឹង្សា
  • បែកបាក់មនុស្សជាទីស្រឡាញ់
  • បាត់បង់ទ្រព្យសម្បត្តិ
  • បែកបាក់ ការសាម្គី
  • មិនអាចសម្រចបាននូវគោលដៅជីវិត
  • លែងនិយាយរកគ្នា
  • មានជំងឺ
  • អាចឈានទៅដល់ការបាត់បង់អាយុជីវិត
  • សង្គ្រាមក្នុងប្រទេស/សង្គ្រាមលោក
  • ពិភពលោកគ្មានការរីកចម្រើន

 

ដំណោះស្រាយ ដើម្បីកាត់បន្ថយ ឬលុបបំបាត់កំហឹង? 

  • ទទួលយក​ទម្រង់​នៃ​ការស្រឡាញ់ និង​លួងលោម​ (ពីមនុស្សចិត្តស្និទ្ធ)
  • ទំពារ​ស្ករ​កៅស៊ូ​
  • ធ្វើ​លំ​ហាត់ប្រាណ​
  • ច្រៀង ឫស្តាប់នូវ​ចម្រៀង​ដែល​អ្នក​ចូលចិត្ត 
  • អានសៀវភៅ
  • ធ្វើការងារផ្ទះ
  • ឈរ​ ឬសម្លឹងជិត​រុក្ខជាតិ (រំហែលអារម្មណ៏ឲ្យបានច្រើន)
  • គិតមុននិយាយ
  • យូហ្គា និងសមាធិ
  • មើល ឫអានរឿងកំប្លែង
  • ដងដង្ហើម ធំៗ​ ឫវែងៗ
  • គិតអ្វីៗ ដែលល្អ
  • សើច និងញញឹមឲ្យបានច្រើន

 

បើសិន មនុស្ស ស្ងប់ចិត្ត ឬមិនមានកំហឹង តើសង្គម ឬពិភពលោក នឹងមានលទ្ធផល បែបណា?

  • ឈានទៅដល់ការលុបបំបាត់ ការប្រើប្រាស់អំពើហឹង្សារ
  • គ្មានការបែកបាក់ពីមនុស្សជាទីស្រឡាញ់
  • គ្មានការបែកបាក់សាម្គី 
  • មនុស្សនឹងមានការសហការណ៍ច្រើនជាងមុន
  • នាំឲ្យយើងសម្រេចគោលដៅណាមួយបានសម្រេច
  • អាចនាំឲ្យយើងមានអាយុវែង
  • មនុស្សរស់នៅដោយភាព សម្បាយរីករាយ និងមានសុខសុវត្ថិភាព
  • ពិភពលោកមានសន្តិភាព មិនមានសង្គ្រាមកើតឡើង
  • ពិភពលោក នឹងមានការរីកចម្រើនជាលំដាប់

ការសិក្សា អំពីរបៀបសរសេរ ការថ្លែងសុន្ទរកថា

 

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

សុន្ទរកថា ការប្រកាសជូនដំណឹង ស្តីអំពីជំងឺ កូវីដ – ១៩ របស់សិស្សានុសិស្ស នៃសាលា ភាពជាអ្នកដឹកនាំឡៃហ្គ័រ

 

ជាកិច្ចចាប់ផ្តើម ទូលព្រះបង្គំ សូមក្រាបថ្វាយបង្គំ ទៅដល់ សម្តេច​ ព្រះ​ អគ្គ​មហា​ សង្ឃ​រាជា​ ធិបតី ទេព វង្ស​ សម្តេចព្រះ​មហាសង្ឃរាជ ​នៃ​ព្រះរាជា ណាចក្រ ​កម្ពុជា​ និងព្រះសង្ឃរាជ មហាសង្ឃរាជា ​ធិបតី កិត្តិ​ឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេច​ ព្រះមហា សង្ឃរាជ នៃគណៈ​ធម្មយុត្តិកនិកាយ នៃ​ព្រះរាជា ណាចក្រ ​កម្ពុជា ទាំងពីរ គណៈ ជាទី​ សក្ការៈដ៍ខ្ពង់ខ្ពស់បំផុត។

ខ្ញំុព្រះករុណា សូមក្រាបថ្វាយបង្គំ ទៅដល់ ព្រះករុណា​ ព្រះបានសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃប្រទេស កម្ពុជា ជាទី សក្ការៈ ដ៍ខ្ពង់ខ្ពស់។ 

ខ្ញំុបាទ សូមគោរព ទៅដល់​ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា នៃព្រះរាជា ណាចក្រកម្ពុជា និងសម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព។ 

សូមគោរព ទៅដល់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ​នាយក រដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រ​កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមនៃ ព្រះរាជា ណាចក្រកម្ពុជា ដ៍ឧត្តុងឧត្តម ។ 

សូមគោរព ទៅដល់សម្តេចទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក ឧកញ៉ា ទាំងអស់ ជាទីមេត្រី។ 

សូមជំរាបសួរ លោកយាយ លោកតា លោក លោកស្រី អ្នកនាងកញ្ញា បងប្រុស បងស្រី និង សួស្តីដល់ សិស្សានុសិស្ស ទាំងអស់ដែលមាន វត្តមាន នៅក្នុង អង្គ សិខាសិលា​ មួយនេះ ជាទី ស្រឡាញ់។

ថ្ងៃនេះ គឺជា​ថ្ងៃ​ដ៏​ឧត្ដុង្គឧត្ដម​បំផុត ក្នុងនាម ខ្ញុំព្រះករុណា/ ខ្ញុំបាទ ជាតំណាងឲ្យសិស្សានុសិស្ស នៃសាលា ភាពជាអ្នកដឹកនាំឡៃហ្គ័រ ដែលបានមាន ឱកាសចូលរួម ក្នុងកម្មពិធី​មួយនេះ ដើម្បីប្រកាសជូនដំណឹង ដើម្បីយល់​ ដឹងបន្ថែម អំពីជំងឺ វីរុស កូវីដ – ​១៩ ដែលទើបតែផ្ទុះឡើង ថ្មីៗនេះ។ នៅក្នុងការ​ បើកសុន្ទរកថា​ មួយនេះ  ខ្ញុំព្រះ​ ករុណា / ខ្ញុំបាទ នឹងលើកឡើងនូវ ប្រាំចំណុចធំៗ ដែលទាក់ទង ទៅនឹង វីរុស កូវីដ – ​១៩មួយ នេះ ដែលដំបូង ឡើង ​គឺនិយាយ អំពីប្រវត្តិនៃ វីរុស ការឆ្លង រោគសញ្ញា វិធីការពារ និងចំនួន ប្រជាជនដែល បានស្លាប់ដោយសារ វីរុស មួយនេះ។ 

ជាដើមចម វីរុសមួយនេះ បានផ្ទុះឡើង នៅក្នុងទីក្រុង វូហាន នៃប្រទេស ចិន។​ បើតាមការ ស្រាវជ្រាវ មនុស្ស ដែលរស់នៅទីក្រុង នោះបាន ឆ្លងវីរុសនេះ បន្ទាប់ពីពួកគាត់បាន បរិភោគគ្រឿងសមុទ្រ ដែលបាន ដាក់លក់ នៅផ្សារមួយ នៅទីក្រុងមួយនោះ តែម្តង។ នៅថ្ងៃទី ៣១​ ខែធ្នូរ ឆ្នាំ២០១៩​ ជំងឺនេះ ត្រូវបាន រាយការណ៍ ទៅអង្គការសុខភាព ពិភពលោក ហើយ រាជរដ្ឋាភិបាលនៃប្រទេស ចិន បានប្រកាសជាផ្លូវការ អំពី វីរុស កូវីដ-១៩ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ បន្ទាប់ពីបាន ឆ្លងកាត់ការត្រួតពិនិត្យ ពីអង្គការ សុខភាព ពិភពលោក។​ គួរឲ្យកត់សម្គាល់ផងដែរថា បន្ទាប់ពីការរាយការ, នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ រដ្ឋាភិបាលចិន ក៏បានប្រកាស ពីការស្លាប់ដំបូងបំផុត របស់អ្នកជំងឺអាយុ៦១ឆ្នាំម្នាក់ ដែលមានផ្ទុក វីរុស កូវីដ-១៩។ យោងទៅ តាម អង្គការសុខភាព ពិភពលោក វីរុសមួយនេះ អាចឆ្លង ដោយការក្អក, ការប៉ះ ឬចាប់ដៃគ្នា, ការនិយាយ​ ជិតគ្នាពេក​,តាមរយៈការប៉ះវត្ថុផ្សេងៗ  ដែលផ្ទុកវីរុសនេះ ឬយកដៃ មកប៉ះមុខ ឬមាត់​ ជាដើម។ រួមជាមួយ គ្នានេះដែរ មនុស្សដែលផ្ទុក វីរុសនេះ តែងតែមានអាការ ឬរោគសញ្ញា ក្តៅខ្លួន, ក្អក, ពិបាក ដកដង្ហើម, ដង្ហើមខ្លី និងឈឺក្បាល ឬឈឺក។ ផ្ទុយទៅវិញ បើយើងក្រឡេកទៅមើល អំពីវីធីការពារខ្លួន ពីវីរុសមួយ​ នេះវិញ យើងឃើញ ថា មានវិធីជាច្រើន ដើម្បីការពារ ពីការឆ្លងវីរុស មួយនេះ។ បើយោងទៅតាមអង្គសុខភាព ពិភពលោក​ អាចស បញ្ចាក់ ឲ្យឃើញថា យើងអាចការពារពីការឆ្លងវីរុស មួយនេះតាមរយៈការ លាងដៃ អោយបាន ញឹកញាប់, រក្សាគម្លាតនៅពេលប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ចៀសវាងការប៉ះភ្នែក ច្រមុះ និងមាត់ អនុវត្តអនាម័យ ផ្លូវដង្ហើម ហើយប្រសិនបើអ្នកក្តៅខ្លួនក្អក និងពិបាកដកដង្ហើម សូមស្វែងរកការព្យាបាលភ្លាមៗ និងអានព័ត៌មាន ឬធ្វើតាមដំបូន្មានដែលត្រូវបានផ្តល់ដោយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក ។

​ជាការសន្និដ្ឋាន  មកដល់ពេលនេះ ១៨១ប្រទេស ទូទាំងពិភពលោក បានទទួលរងគ្រោះថ្នាក់ នៃវីរុស​ មួយនេះ។ បណ្តាល ប្រទេសទាំងនេះ មានដូចជា កាណាដា​, រុស្សី, អុីតាលី, វៀតណាម, កម្ពុជា។ល។ បន្ថែមពីនេះ ទៅទៀត រហូតមកដល់ ពេលនេះ អ្នកជំងីបានកើនឡើង រហូតទៅដល់ ៣៩,៣៩២ នាក់ ទូទាំងពិភពលោក។ ក្នុងតួលេខ នេះដែរ អ្នកជំងឺដែលមានអាការមិនធ្ងន់ធ្ងរ មានរហូតទៅដល់ ៣៣,១៥៤នាក់ និងអ្នកជំងឺដែលមាន អាការ ធ្ងន់ធ្ងរ រហូត ទៅដល់ ៦,២៣៨នាក់។ ជាអវស្សានទៅវិញ អ្នកជំងឺ រហូតទៅដល់ ៣,៣៨៧ នាក់ត្រូវបាន ចែងឋានទៅ។ ​ទោះយ៉ាងណាក៏ដោយ​ ក៍វីរុសមួយនេះ មិនអាចឆ្លងដោយងាយៗនេះទ បើយើងទាំងអស់គ្នា គោរព និងប្រតិ្តបត្តិ តាមវិធីការពារ ខាងលើ។ 

ខណពេលនេះ ការបើកសុន្ទរកថា របស់ ខ្ញុំព្រះករុណា/ ខ្ញុំបាទ នៅក្នុងអង្គសិក្ខាសិលា មួយនេះ ឈានមកដល់ ទីបញ្ចប់។ 

ជាទីចុងក្រោយ ក្នុងនាម ខ្ញុំ​ព្រះករុណា ជាតំណាងសិស្សានុសិស្សនៃសាលាភាពជាអ្នកដឹកនាំឡៃហ្គ័រ​ ទូលព្រះបង្គំ ខ្ញុំព្រះករុណា/ ខ្ញុំម្ចាស់់ សូមថ្វាយព្រះពរ ប្រគេនពរ ជូនទៅដល់ព្រះសង្ឈទាំងពីរគណ:​​ ដ៍ខ្ពង់ខ្ពស់ជាទីបំផុត។ 

សូមបួងសួង ដល់ទេវតាតាមថែរក្សា ព្រះរាជាណាចក្រកម្ពុជា និងសូមជួយ បីបាច់ថែរក្សា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះ រាជាណាចក្រកម្ពុជា ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់។​ 

ខ្ញំុបាទ សូមប្រសិទ្ធពរជូន ទៅដល់​ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា នៃព្រះរាជា ណាចក្រកម្ពុជា និងសម្តេច អគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព។ 

សូមជូនពរ ទៅដល់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ​នាយក រដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រ​កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមនៃ ព្រះរាជា ណាចក្រកម្ពុជា ដ៍ឧត្តុងឧត្តម ។ 

ខ្ញំុបាទសូមជូនពរ ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ទាំងអស់ ព្រមទាំង លោកយាយ លោកតា លោក លោកស្រី អ្នកនាងកញ្ញា បងប្រុស បងស្រី និង សិស្សានុសិស្ស ទាំងអស់ដែលមាន វត្តមាន នៅក្នុង អង្គ សិខាសិលា​ មួយនេះ សូមឲ្យមានសិរីសួស្តី ជ័យមង្គល និងបាន ប្រកបដោយ ពុទ្ធពរទាំង ៤ ប្រការ​ គឺអាយុ វណ្ណ: សុខ: និងពល:  តរៀងទៅកុំបី ឃ្លៀងឃ្លាត ឡើយ។​  សូមអរព្រះគុណ និងសូមអរគុណ!

កិច្ចប្រជុំគំរូនៃអង្គការសហប្រជាជាតិ

កិច្ចប្រជុំគំរូអង្គការសហប្រជាជាតិ គឺជាកម្មវិធី ដែលអនុញ្ញាតឲ្យសិស្សានុសិស្សទាំងអស់ ក៍ដូចជាខ្ញំុផ្ទាល់ អាចមានឳកាសក្នុងការធ្វើជាគណៈប្រតិភូតំណាងឲ្យប្រទេសណា​មួយ ទូទាំងពិភពលោក ហើយមកពិភាក្សាជាមួយគណៈប្រតិភូផ្សេងៗទៀត អំពីបញ្ហាទាំងឡាយ ដែលពិភពលោកកំពុង ជួបប្រទាំស។​ គណៈប្រតិភូទាំងអស់ មានសិទ្ធិក្នុងការជជែក វែកញែក និងបោះឆ្នោត ជាមួយគណៈប្រតិភូដទៃ ទាក់ទងពីបញ្ហា និងដំណោះស្រាយផ្សេងៗ។ 

ក្នុងកិច្ចប្រជុំមួយនេះ ខ្ញំុបានដំណាង ឲ្យគណប្រតិភូនែប្រទេស សុីបាវ៉េ ដែលបានចូលរួមដើម្បីរក ដំណោះស្រាយដ៍សមស្រប មួយទៅលើប្រធាន បទ «ការលុបបំបាត់ឧក្រិដ្ឋកម្មក្នុងបណ្តាញសង្គម» និង «ផលប៉ះពាល់នៃការអនុម័តយុទ្ធសាស្រ្តពាណិជ្ជកម្មផ្លូវមួយ ក្រវ៉ាត់មួយ» ។

ជាចុងក្រោយ តាមរយៈការប្រារព្ធកម្មវិធីមួយនេះ ខំុ្ញគិតថា ការចូលរួមកិច្ចប្រជំុមួយ វា នឹងជួយផ្ដល់ ដល់អ្នកចូលរួម នូវចំណេះដឹងជាច្រើន ហើយក៏ដូចជា ជំនាញក្នុងការធ្វើការជាក្រុម ការពិភាក្សា ការតស៊ូមតិ និងការសរសេរផងដែរ។  ហើយ ខំុ្ញសង្ឈឹមថា យើងនឹងមានឲ្យកាសអាចចូលរួមកម្មវិថីនេះ ម្តងទៀត នៅឆ្នាំក្រោយ។ 

 

ការបើកសន្ទរកថា

ជាកិច្ចចាប់ផ្ដើម​ គណប្រតិភូនៃ សាធារណរដ្ឋ សុីមបាវេ៉​​ សូមគោរព ប្រធានអង្គប្រជំុ អនុប្រធាន និងគណ ប្រតិភូ ទាំងអស់ដែលមានវត្តមាន នៅក្នុងកិច្ចអង្គ ប្រជំុ មួយនេះ​។

គណប្រតិភូនៃ ប្រទេសសុីមបាវេ៉ ពិតជាមានចិត្តសោមន្សរីករាយ យ៉ាងខ្លាំង ដែលបានរួម ជាចំណែក ក្នុងកិច្ចប្រជុំ និងស្វែងរកដំណោះស្រាយដ៏សមស្របមួយទៅលើប្រធានបទទាំងពីរនេះ ។

អង្គវេទិកា ទាំងមួលជាទីគោរព!!!!

ជាថ្មីៗនេះ ជនជាតិហ្ស៊ីមបាវ៉េ ដែលបានរំលោភបំពាន ទៅលើបណ្តាញសង្គម តាម ប្រព័ន្ធបច្ចេកវិទ្យា នឹងត្រូវ ប្រឈមមុខនឹងការ ជាប់ពន្ធនាគារ រយៈពេល ១០ ឆ្នាំ។ ទាក់ទងជាមួយនឹង ពាណិជ្ជកម្ម​ ផ្លូវមួយ ក្រវាត់មួយ នោះដែរ ប្រទេសសុីបាវ៉េ បានចាប់ដៃគ្នាជាមួយ និងប្រទេសចិន លើគម្រោង មួយនេះ ដើម្បី ស្វែងរក ការពង្រីកទំនាក់ទំនង ពាណិជ្ជកម្មរបស់ ទីក្រុងប៉េកាំង ជាមួយ បណ្តាល ប្រទេសផ្សេងទៀត នៅលើពិភពលោក ។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេស ហ្ស៊ីមបាវេ៉​ បានទទួល បានអត្ថ ប្រយោជន៍ជាច្រើន លើគម្រោងមួយនេះផងដែរ។ 

ដូច្នេះ ក្នុងនាមជាគណប្រត្តិភូ នៃប្រទេស សុីមបាវេ៉ សង្ឃឹមថា ការចូលរួមកិច្ចប្រជំុ ថ្ងៃនេះ នឹងក្លាយជាចលនាក្នុងការ ស្វែងរកដំណោះស្រាយ ដ៏សមស្រប ទៅលើ ប្រធានបទ ទាំងពីរ ខាងលើនេះ។

សូមអរគុណ!

 

សំណេរ

ពំណូលមួយបានចែងថា៖ ការសិក្សាអក្សរសិល្ប គឺសិក្សាអំពីមនុស្ស ដើម្បីមនុស្ស

សេចក្តីអធិប្បាយ

អក្សរសិល្ប៍ មានមុខងារយ៉ាងសំខាន់ ក្នុងការផ្តល់ចំណេះដឹងដល់ អ្នកសិក្សា ឱ្យចេះស្វែងយល់ ពីជីវភាពរបស់មនុស្ស ឬសង្គមក្នុងសម័យកាលណាមួយ។ ដោយបានស្គាល់ ពីមុខងារនៃអក្សរសិល្ប៍ នេះហើយ ទើបមានទស្សនៈមួយបានចែងថា “ការសិក្សាអក្សរសិល្ប គឺសិក្សាអំពីមនុស្ស ដើម្បីមនុស្ស”។

តើការសិក្សាអក្សរសិល្ប៍ត្រូវសិក្សាពីមនុស្ស ហើយដើម្បីមនុស្សយ៉ាងដូចម្តេចខ្លះ ?

ដើម្បីជាចង្គៀង សម្រាប់បំភ្លឺទៅដល់ការ បកស្រាយគំនិតប្រធានខាងលើនេះ យើងគួរគប្បី ស្វែងយល់ ន័យរបស់ពាក្យគន្លឹះ ប្រធានជាមុនសិន។ 

​“ អក្សរសិល្ប៍៉ ”​​៉​ គឺជាវិទ្យាស្យង់ដែលចោទ និង ដោះស្រាយ បញ្ហារបស់មនុស្ស នៅក្នុងសង្គម ទៅតាមសិល្ប៍ វិធីរបស់អ្នកនិពន្ធ។ វីឯ ពាក្យថា “ សិក្សា អំពីមនុស្ស ” គឺសំដៅ ទៅលើការសិក្សា អំពីបញ្ហាទាំងឡាយ របស់មនុស្ស ដែលពួកគាត់ តែងតែជួបប្រទះ ជាប្រចាំ។ ចំណែកឯ ពាក្យថា “ដើម្បីមនុស្ស”  វិញ គឺជាគោលបំណងក្នុងការអប់រំ ដល់​មនុស្ស គ្រប់ស្រទាប់ សម្រាប់ជិវិតប្រចាំថ្ងៃ។ ដូចច្នេះ បើយោងទៅតាមការបកស្រាយ ពាក្យគន្លឹះទាំងអស់នេះ គំនិតប្រធានខាងលើមានន័យថា ការសិក្សាអក្សរសិល្ប៍ គឺជាការសិក្សាអំពីបញ្ហាទាំងឡាយដែលមនុស្ស បានជួបប្រទះប្រចាំថ្ងៃ ហើយបានអប់រំ ដែលយកបញ្ហានោះ យកមកជាប្រយោជន៍ដល់​មនុស្ស គ្រប់ ស្រទាប់ ឲ្យប្រព្រឹត្តល្អ សម្រាប់ជិវិតប្រចាំថ្ងៃ នៅក្នុងសង្គម។ 

        ជាការពិតណាស់ បើយើង និយាយអំពីអក្សរសិល្ប៍ គឺសិក្សាអំពីមនុស្ស និងសង្គមមនុស្ស​​​​​។ អក្សរសិល្ប៍ត្រូវបានលើកយកមក ដើម្បីបញ្ហាញ អំពីជីវិតមនុស្ស នៅក្នុងសម័យកាលណាមួយមកបង្ហាញ និងឆ្លុះបញ្ចាំង។ ដូចជារឿងទុំទាវ បានសិក្សាអំពីជីវិតមនុស្សនាសម័យលង្វែក ក្នុងសតវត្សទីដប់ប្រាំមួយ។ កវីភិក្ខុសោម បានឆ្លុះបញ្ចាំង និងបញ្ហារឿងនេះ តាមរយៈការទាមទារសិទ្ធិសេរីភាព ក្នុងការជ្រើសរើស គូស្រករ របស់តួអង្គទុំ និងទាវ។ ដោយស្ថិតនៅក្រោម ការគាបសង្កត់ នៃអំណាច ក្នុងសម័យ នោះហើយ ទើប ធ្វើឲ្យ អ្នកទាំងពីរហ៊ានលះបង់អ្វីៗ គ្រប់យ៉ាង ដើម្បីឱ្យបានសម្រេចតាមបំណងប្រាថ្នារបស់ខ្លួន។ ឥរិយាបទ នេះក៏បានតម្រូវឲ្យទុំ និងទាវត្រូវប្រឈម នឹងឧបសគ្គ ម្តងហើយ ម្តងទៀត តាំងពីដើម រហូតដល់ ចប់ នៃរឿង។ ជាក់ស្តែង ទុំហ៊ានចាកសិក្ខាបទ ដោយមិនស្តាប់តាមពាក្យទស្សន៍ទាយ របស់គ្រូ ដែលមើល ឃើញថា នឹងត្រូវបាត់បង់ជីវិត បើសឹកក្នុងខែបុស្ស តែបើសឹកក្នុងខែពិសាខ ទុំនឹងបានឡើង ធ្វើធំ។ បញ្ហានេះ ជាបញ្ហាមួយ ដែលធ្វើឱ្យទុំត្រូវជ្រើសរើស ដោយសេចក្តីស្នេហា ជាធំ ដើម្បីបាន ជួបនាងទាវ។ ទង្វើនេះ កវីភិក្ខុសោម ចង់បង្ហាញថា សេចក្តីស្នេហា អាចធ្វើឱ្យមនុស្ស បោះបង់កិត្តិយស ឬអ្វីៗ លើសពីនេះ ទៅទៀត។ ក្រៅពីនេះ នាងទាង ហ៊ានចេញមុខប្រឆាំង ទៅនឹងម្តាយរបស់នាង ដែលបង្ខំ ឱ្យនាងព្រម រៀបការ ជាមួយម៉ឺនងួន។ នេះជាឧទាហរណ៍ ដែលកវីភិក្ខុសោម បានអប់រំ ឱ្យចេះ ទាមទារ សិទ្ធិសេរីភាព ក្នុងការ ជ្រើសរើសគូស្រករ សម្រាប់អនាគតរបស់ខ្លួនឯង។ ទុំនិងទាវ ហ៊ានបូជា អាយុជីវិត របស់ខ្លួនដោយ ឥតស្តាយស្រណោះ។ នេះហើយ កវីភិក្ខុសោម ចង់បង្ហាញពី ការគាបសង្កត់ នៃអំណាចក្នុងសម័យលង្វែក ដែលជាសម័យកាលមួយ បានបំបិទសិទ្ធិសេរីភាព ក្នុងការជ្រើសគូស្រករ របស់យុវជន។ បើយើងបង្វិលទៅរកមើល នូវអក្សរសិល្ប៍ មួយវិញទៀត ដែលមានឈ្មោះថា ភូមិតិរច្ឆាន។​ ដំណើររឿងនេះ បានបង្ហាញជាប្រវត្តិសាស្រ្ត ដែលស្ថិតនៅក្រោមនឹងអាណានិគមនិយមបារាំង។ រឿង ភូមិតិរច្ឆាននេះ បានរៀបរាប់ជុំវិញ រឿងប្រវត្តិ​សាស្ត្រមួយ ស្តីអំពីព្រឹត្តិការណ៍១៨ មេសា១៩២៥ នៅភូមិ ក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ខេត្តកំពង់ឆ្នាំង ដែលនៅទីនោះ មានក្រុម អ្នកក្លាហាន ខ្មែរមានបក្សពួកចំនួន២០នាក់ដឹកនាំដោយអ្នកក្លាហាន២នាក់។ ក្រុមអ្នកក្លាហាន ខ្មែរ ទាំងអស់ បានក្រោកឈរ តស៊ូទាមទារសិទ្ធិសេរីភាព និងយុត្តិធម៌ សំរាប់ការរស់នៅ ដោយបាន តស៊ូ សងសឹក ដោយបានតស៊ូសម្លាប់បាដែស។ ទន្ទឹម នឹងនេះ កវី បានរៀបរាប់ ពីរភាពក្លាហាន ដែល ប្រជាជនមានក្នុងតស៊ូទៀមទារ សិទ្ធិសិរីភាព។ ស្រដៀងនឹងនេះដែរ រឿង ព្រះអាទិត្យថ្មី រះលើដែនដីចាស់ ក៍បានសិក្សា និងបង្ហាញអំពី ជីវិត មនុស្ស នាសម័យ សង្គមរាស្រ្តនាយម ផងដែរ។ កវី សួន សុរិន្ទ បានសបញ្ចាក់ និងបង្ហាញរឿងនេះ តាម​ រយៈ ជីវភាពរបស់មនុស្ស នាសម័យ សង្គមរាស្រ្តនាយម។ ជាក់ស្តែង ដំបូង សម មានមុខរបរ ជាអ្នករត់ ត្រីចក្រយាន ម្នាក់នៅទីក្រុង ភ្នំពេញ។ ទង្វើនេះ កវី សួនសុរិន្ទ ចង់បង្ហាញថា នៅឯសម័យ សង្គមរាស្រ្ត នាយមនោះ ត្រីចក្រយានគឺជា យាន្តជំនិះ មួយ​ដែល មនុស្សម្នារ តែងតែប្រើ សម្រាប់ធ្វើរដំណើរ ទៅទីណា មួយ។ ទន្ទឹម នឹងនេះ កវី សួន សុរិន្ទ ក៍បាន រៀបរាប់អំពី ការអភិវឌ្ឈន៍ នែប្រទេសកម្ពុជា នាសម័យ សង្គមរាស្រ្តនាយម ។ ដោយលើកយកមក នូវការអភិវឌ្ឈន៍ ទៅលើ សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ និងការអភិវឌ្ឈន៍ ផ្សេងៗ ជាច្រើនទៀត។ អាស្រ័យហេតុនេះ​ហើយ កវី សួនសុរិន្ទ ចង់បង្ហាញថា នៅឯសម័យ សង្គមរាស្រ្តនាយម នោះ គឺជាសម័យមួយដែលមានការអភិវឌ្ឈន៍ ច្រើនលើសលភ់។   

សរុបសេចក្តីមកការសិក្សាអក្សរសិល្ប៍ គឺពិតជាសិក្សាអំពីមនុស្ស ដើម្បីអប់រំមនុស្សពិតប្រាកដមែន។

  ជាលទ្ធផល នៃការបកស្រាយទស្សនៈប្រធានខាងលើនេះ បានបង្ហាញថា ទស្សនៈប្រធាន ពិតជាបានឆ្លុះបញ្ចាំងគំនិតសំខាន់ៗជាច្រើន ក្នុងការអប់រំ ឱ្យយើងស្គាល់ ពីតួនាទីសំខាន់ៗនៃ ស្នាដៃ អក្សរសិល្ប៍នីមួយៗ។ មិនតែប៉ុណ្ណោះ គំនិតប្រធាន ក៏បានបណ្តុះស្មារតីអ្នកសិក្សា ឱ្យចេះវិភាគ បញ្ហា ទាំងឡាយ ដែលមានក្នុងអក្សរសិល្ប៍ ដើម្បីទុកជាគតិអប់រំ ឱ្យបានល្អប្រសើរឡើងក្នុងជីវិតខ្លួន ក៍ដូចជា សង្គមរបស់យើង ផងដែរ៕

រឿង ទឹកកខ្វក់

ការពីយូលង់ណាស់មកហើយ មានកុមារា​ម្នាក់ឈ្មោះ បុរិន ។ បុរិន គេជាក្មេងប្រុសម្នាក់ដែល រស់នៅ ក្នុងគ្រួសារដ៍ក្រីក្រមួយ ស្ថិតនៅក្បែរទន្លេ ។ បុរិន គេមាន​បងប្រុសម្នាក់ឈ្មោះ បុរា ។​ នាពេល ទំនេរ ពីការសិក្សា ពួកគេចូលចិត្តទៅមាត់ទន្លេ ដើម្បីលំហែកាយ និងនិយាយគ្នាលេង ដើម្បី រំសាយ កង្វល់ ។ នាពេលថ្ងៃមួយ នៅពេលដែល ពួកគេ ត្រឡប់មកពីមាត់ទន្លេវិញ បុរិន ឃើញ ក្រុមគ្រួសារ ជាច្រើន ដែលកំពុងឈរដំរង់ជួរ នៅមុខមន្ទីរពេទ្យស្ម័គ្រចិត្ត មួយកន្លែង ដើម្បីបើកយកថ្នាំ ។​ បងប្អូន ពីរនាក់ នេះក៍កើតមានចម្ងល់ យ៉ាងខ្លាំង ក៏ចូលទៅសួរនាំ គ្រូពេទ្យ អំពីជំងឺ ដែល ប្រជាជន កំពុង ជួបប្រទះ ។

បុរាសួរ ​« អត់ទោសលោកគ្រូពេទ្យ តើប្រជាជន យើងជួបជំងឺអ្វីដែរ? មើលទៅ ដូចជា មិនស្រួលសោះ » ។

លោក គ្រូពេទ្យ ឆ្លើយតប ទាំងទឹកមុខស្រពោន «​ ប្រជាជនយើងឥឡូវនេះ កំពុង តែជួបប្រទះ នឹងជំងឺ រាករូស ដែលបង្ករ មកពីការ ប្រើប្រាសទឹក មិនស្អាត ណាក្មួយ ។

មួយរំពេចនោះ បុរិន ក៍សួរបន្ថែម «​ ប៉ុន្តែ ពួកគាត់ បានប្រើប្រាស់ ទឹកទន្លេ ដ៏ថ្លាេឈ្វង ទេតើ  ចុះហេតុអ្វី បានជា ពួកគាត់ ទទួលនូវ​ជំងឺរាករូសបាន? »

ភ្លាមៗនោះ លោក គ្រូពេទ្យ បានតប មកវិញថា « ដោយសារតែ ប្រជាជនយើង​មិនទាន់ ដឹងច្បាស់ អំពីបញ្ហាទឹក ហើយពួគគាត់ភាគច្រើន គិតថា ទឹកទន្លេ ដែល ពួកគាត់កំពុងប្រើប្រាស់​ សព្វថ្ងៃ ជាទឹកស្អាត ផ្ទុយទៅវិញនោះ​ ពួកគាត់មិនដែលដឹងទេថា ទឹកដែលថ្លាឈ្វេង មិនប្រាកដថា ជាទឹកស្អាត នោះឡើយ ។

បុរិន សួរ បន្ថែម « តើយើង គួរធ្វើយ៉ាងមិច ដើម្បីចៀសវាង ទឹកកខ្វក់ ទាំងអស់នោះ​បាន? »

លោក គ្រូពេទ្យ ឆ្លើយទាំង អារម្មណ៍សប្បាយរីករាយ «​ យើងមាន វិធីផ្សេងៗ ជាច្រើន ក្នុងនេះ មានដូចជា៖

  • ត្រូវដាំទឹកឲ្យពុះ មុននឹងបរិភោគ
  • កំុបំពុលទឹក ដោយបង្ហូរកាកសំណល់ ចូលទៅក្នុងទឹក
  •   

បុរិន និងបុរា ឆ្លើយស្របគ្នាទាំងសប្បាយរីករាយ​ « អរគុណ ច្រើនណាស់លោកគ្រូពេទ្យ ពួកខ្ញំុ នឹងជួយ យករឿងនេះ ប្រាប់ដល់ ប្រជាជនក្នុងភូមិយើង ។

គ្រាន់តែនិយាយចប់ភ្លាម ក្មេងទាំងពីរ ក៍ជម្រាបលា លោកគ្រូពេទ្យ ដើម្បីត្រឡប់ទៅផ្ទះវិញ ។ គ្រាន់តែត្រឡប់ទៅដល់ផ្ទះវិញភ្លាម ពួកគេចាប់ផ្តើម ជម្រាបរឿងដល់ ឪពុកម្តាយរបស់ពួកគេ ។​ ពួកគេ បានប្រាប់ ទាំងអស់អំពី វិធីដើម្បី ចៀសវាង ទឹកកខ្វក់ ដល់ឪពុកម្តាយរបស់គេ និងប្រជាជន ដែលនៅ ក្នុងភូមិនោះ ផងដែរ ។ ចាប់ពីពេលនោះមក ក្រុមគ្រួសារ របស់ពួកគេ ក៍ដូចជាប្រជាជន ដែររស់ នៅក្នុង ភូមិនោះ មិនដែល ជួប នូវបញ្ហាទាំងនេះទៀតទេ ហើយក៍រស់ នៅដោយភាពសប្បាយរីករាយ ជា អចិន្រ្តៃរ៍ រៀង រហូតមក ។

                       ​​​​​​​​​​​​​​​​​​​​​​​                                                                                 និពន្ធដោយ៖ កវី ភារម្យ និងកវី ហ៊ុយគា

តែងសេចក្តី​​ ( ប្រធានបទ៖ ងើយស្កក ឱនដាក់គ្រាប់ )

​​​      បុព្វបុរសខ្មែរយើង បានបង្កើតសុភាសិតជាច្រើន ។ សុភាសិតទាំងនោះ បានបង្កប់ន័យយ៉ាងជ្រៅជ្រះ ព្រមទាំងគំនិត អប់រំ ដែលឆ្លុះបញ្ចាំងនូវជីវិត របស់ប្រជាជនកម្ពុជា នាពេលសម័យមុន​ និងនាពេលបច្ចុប្បន្ន ។​ ក្នុងនោះដែរ សុភាសិត ក៏អាចប្រើដើម្បីទូន្មានប្រៀនប្រដៅ ដល់កូនចៅ ក៏ដូចជាការប្រាប់នូវបម្រាមផ្សេងៗ ជាដើម ។ ជាមួយគ្នានោះដែរ បុព្វបុរសខ្មែរយើង បានបង្កើតនូវ សុភាសិតមួយ​ ដែលបានពោលថា​​  ៉​ងើយស្កក ឱនដាក់គ្រាប់ ៉ ។ គ្រាន់តែយើងឃើញ និងឭ ពាក្យមួយឃ្លានេះភ្លាន យើងគិតថា ពាក្យនេះ ក្រាន់តែជាពាក្យធម្មតា តែប៉ុណ្ណោះ ។ ប៉ុន្តែបើយើង គិតឲ្យជ្រៅទៅ ពាក្យនេះមានន័យ៉ាងជ្រៅជ្រះ ដែរបង្កប់ទៅដោយអត្ថន័យ និងគំនិតអប់រំជាច្រើន ជូនដល់កុមារា និងកុមារី ក៏ដូចជាប្រជាជនកម្ពុជា ផងដែរ ។

តើសុភាសិតមួយនេះ ចង់អប់រំដល់កុមារា កុមារី ក៏ដូចជាប្រជាជនខ្មែរ យ៉ាងដូចម្តេច​?

      មុននឹងឈាន ទៅដល់ការបកស្រាយនៃសុភាសិតមួយនេះ យើងគួរតែដឹងនូវពាក្យគន្លឹះ មួយចំនួន ដែល នៅក្នុងសុភាសិតមួយនេះ ដូចជា ​«​ងើយ​» និង​​ «ស្កក» ។​ ពាក្យ ​«​ងើយ​»​ មាន​ន័យ​ថា សម្លឹង​មើល​ទៅ​លើ ចំណែកឯ​ «ស្កក»  វិញគឺ​ខក​ខាន​អត់​ប្រយោជន៍​ ។ សុភាសិត​ទាំងមូលមួយនេះ​ បើ​តាម​ន័យ​ត្រង់​ទៅ គឺសំដៅ​ទៅ​លើ​ ដើម​ស្រូវ ​កាលណា​វាងើយ​ឡើង​ទៅ​លើ​គឺ​មានន័យថា ដើមស្រូវនោះ វាគ្មាន​គ្រាប់​ស្រូវ​ទេ ប៉ុន្តែ​បើ​វា​ឱន ប្រាកដ​ជា ​វាមាន​ គ្រាប់​ស្រូវ​យ៉ាងច្រើន មិន​ខាននេះ​ឡើយ ។ បើ​តាម​ន័យ​ធៀប​ សម្រាប់មនុស្សវិញ គឺចង់​សំដៅ​ទៅលើ បុគ្គ​ល​​ដែល​ចេះ​ឱនដាក់​ខ្លួន ប្រៀបទៅនឹន ​ស្រូវដែលឱន ចំណែកឯ ​បុគ្គល​ ដែល​មាន​ អំនួត​ក្អេង​ក្អាង​ មិន​ចេះ​​ឱន​លំទោន​ គឹប្រៀបទៅនឹង ស្រូវ ដែលស្កក ។ ​

        ដូចយើងបានឃើញស្រាប់ហើយ សង្គមសម័យឥឡូវ មានការអភិវឌ្ឍន៍ និងរីកចម្រើន ជាច្រើន ។ ចំណែកឯ អត្ថចរិក មនុស្សវីញ ក៏ធ្លាស់ផ្តូរទៅតាមសម័យនីមួយៗដែរ ។ អ្នកខ្លះចូលចិត្ត ការរៀនសូត្រ រីឯអ្នកខ្លះវិញ ចូលចិត្ត ការដើរលេងជាង និង​អ្នកខ្លះទៀត ​ស្ទើរ​តែ​ ភ្លើត​ភ្លើន​ទៅ​តាម​សម្ភារនិយម នាពេលបច្ចុប្បន្ន ជាដើម ។ ជាការពិតណាស់ មនុស្សយើងកើតមក មានអត្ថចរិក និង​ចំណង់ចំណូល​ចិត្តផ្សេងៗគ្នា ។ ប៉ុន្តែ ក៏ទោះបីជាយើងកើតមក មានអត្ថចរិក ផ្សេងៗគ្នា ក៏ពិតមែន ប៉ុន្តែយើងក៏ត្រូវមាននូវ សីលធម៍ ឲ្យសមរម្យដែរ ​។

         ជាមួយគ្នានោះដែរ បើយើងបកស្រាយ ឲ្យជ្រៅទៅ ទៅលើពាក្យ សុភាសិតមួយនេះ ដែលទាក់ទង ទៅនឹង ដំណាស្រូវ និងការប្រមូលផល វិញ យើងបានឃើញថា ដំណាស្រូវណា ដែលងើយត្រដាង ឡើងលើ  គឺមាន ន័យថា ដំណាំស្រូវនោះ គឺមិនសូវជាមាន គ្រាប់ច្រើនប៉ុន្មានទេ ។ ផ្ទុយទៅវិញ បើដំណាំស្រូវនោះមានរៀងឱន គឺមាន ន័យថា ដំណាំស្រូវនោះ សម្បូរទៅដោយគ្រាប់ យ៉ាងច្រើន ដែលប្រជាកសិករ គាត់ពេញចិត្ត និងមិនធ្វើឲ្យពួកគាត់ខក បំណង ឡើយ ។

        ដើម្បីដឹងឲ្យច្បាស់ និងសុីជម្រៅទៅលើពាក្យ សុភាសិតមួយនេះ យើងអាចក្រឡេកទៅមើល អក្សរសិល្ប៍ខ្មែរ មួយចំនួន ដូចជារឿង «ផ្កាស្រពោន» ជាដើម ។ រឿងផ្កាស្រពោន​​ មួយនេះត្រូវបាន និពន្ធដោយលោក នូ ហាច ក្នុងឆ្នាំ ១៩៤៩ ។ ក្នុងនោះដែរ គេឃើញថា តួអង្គ ប៊ុនធឿន ដែលជាអ្នក មានចំណេះដឹង ខ្ពង់ខ្ពស់ ។ មិនត្រឹមតែប៉ុណ្ណោះ ទោះបីជា ប៊ុនធឿន មានប្រាជ្ញាវិជ្ជា យ៉ាងណា ក៏ដោយ ក៏គេមិនដែលភ្លេចនែ​ សីលធម៍​ និងការគោរពចាស់ទំ នោះទេ ។ នាពេលសម្រាក ពីការសិក្សា និងត្រឡប់មកស្រុកកំណើតវិញ គេតែងតែជួយ សម្រាលការងារ ឪពុកម្តាយ របស់គេ ។ ទោះបីជាក្នុងរឿងនោះ គ្រួសាររបស់គេត្រូវធ្លាក់ខ្លួនក្រ ដោយសារការលិចសំពៅក៏ពិតមែន ប៉ុន្តែក៏គេមានឆន្ទះខ្ពស់, ខិតខំ ប្រឹងប្រែងជួយគ្រួសាររបស់គេ និងខិតខំប្រឹងប្រែងរៀនសូត្របន្ថែម ។ ក្នុងនោះដែរ គេមានទាំងទឹកចិត្តបុរិសុទ្ធ មិនដែល ចេះ លួច, ឆក់,​ ធ្លន់ នរណាគេនោះទេ ។ ហើយនៅក្នុងរឿងនេះដែរ គេសង្កេតឃើញថា មាន​តួអង្គម្នាក់ ដែលគេថា «យាយផាន់» ។ យាយផាន់ កាត់ជាមនុស្សចាស់ទំម្នាក់ និងត្រូវជាម្តាយរបស់ នាងវិធាវី ។ ប៉ុន្តែ គាត់ជាមនុស្សម្នាក់ ដែលមាន ចិត្តលោភលន់ ទៅនឹងទ្រព្យសម្បត្តិ រ​​បស់ណែស៊ត ។ មិនត្រឹមតែប៉ុណ្ណោះ គាត់មិនសូវជា ចូលចិត្ត ឫរាប់អាន គ្រួសារអ្នកក្រឡើយ ។ ដូច្នេះហើយ​ យើងអាចនិយាយ ឫហៅតួអង្គ ប៊ុនធឿន បានថាជាបុរស «ឱនដាក់គ្រា​ប់» បាន ។

         សរុប​មក​ បន្ទាប់ពីការពន្យល់ និងបកស្រាយនៃ សុភាសិតមួយនេះ យើងឃើញ​ថា​ កាលណា ដែល​មនុស្ស​ចេះ​ដាក់​ខ្លួន​ ឲ្យឱនលំទោន​​ មិន​មាន​អំនួត​អំណាង ​យើងអាចហៅមនុស្ស នោះថា ជាមនុស្ស «ឱនដាក់គ្រា​ប់» បាន ។ ហើយចូលចងចាំថា ទោះ​បី​ជាអ្នក​នោះ មាន​ទ្រព្យសម្បត្តិ យ៉ាង​ណា​ក៏ដោយ ក៏​គ្មាន ​តម្លៃ​ដែរ​​ ដើយសារតែ ការគ្មានសុជីវធម៍ របស់ពួកគេ​ ។​

          ដូច្នេះ យោងទៅ​តាម​ការ​បក​ស្រាយ និងពន្យល់ យ៉ាង​ក្បោះក្បាយ​ខាង​លើ មួយនេះយើងអាច ដឹងថា សុភាសិតមួយនេះ ពិតជាមានតម្លៃ យ៉ាងខ្លាំង ក្នុងការទូន្មាន ប្រៀនប្រដៅ ដល់មនុស្ស គ្រប់រូប ឲ្យគ្មានការរើសអើង និងមានសីលធម៍ ក្នុងខ្លួន ។ ដូចច្នេះ ក្នុងនាម យើងជាកូនចៅ ជំនាន់ក្រោយ មួយរូប យើងគួរតែសិក្សា និងស្វែងយល់ ឲ្យបានច្រើន និងមិនត្រូវ មានចិត្តគំនិត រើសអើង អ្នកណា ឡើយ ។

 

Cambodian authors 

This term in Khmer class we need to research a lot on the internet and in the book. So I pick one to write about and it’s about Cambodian authors before. 

ញ៉ុក ថែម

lលោកញ៉ុក ថែម បានកើត នៅឆ្នាំ ១៩០៣ នៅខេត្តបាត់ដំបង ។ គាត់បាន សរសេររឿង ដែលល្បីមួយ ឈ្មោះថា “កុលាបប៉ៃលិន” ។

គាត់ មានស្នាដៃ ជាច្រើនទៀតដូចជា ៖

  • រឿងបីសាចស្នេហ៍
  • ប្រជុំពុទ្ធភាសិត
  • ពុទ្ធប្បវត្តិ សង្ខេប

គង់ ប៊ុនឈឿន

គង់ ប៊ុនឈឿន

លោកគង់ ប៊ុនឈឿន បានកើត នៅថ្ងៃ ទី ១៨ ខែ តុលា ឆ្នាំ ១៩៣៩ នៅ ខេត្តបាត់ដំបង ។

គាត់បាន សរសេរចម្រៀងជាច្រើន ដូចជា៖

  • កូនស្រីអ្នកនេសាទ
  • រាហ៊ូចាប់ចន្ទ
  • ស្ពានអូរតាគី
  • អារសាច់ជូនម្ដាយ
  • រំដួលដងស្ទឹងសង្កែ

មិនត្រឹម តែចម្រៀងនោះទេគាត់បានសរសេរ ប្រលោមលោក

ជាច្រើនដូចជា ៖

  • វាសនា របស់ កញ្ញា តាត ម៉ារីណា
  • ទឹកភ្នែកឪពុក
  • ទឹកភ្នែកកុលាបបាត់ដំបង

យស ងិន

រឿង: ចៅ ស្រទបចេក

អ្នកនិពន្ធ រឿង: ចៅ ស្រទបចេក

កើត នៅ ភូមិ កំ ព្រៅ ស្រុក ស៊ី ធរ កណ្តាល ខេត្តព្រៃវែង សព្វ ថ្ងៃនេះ ។

កវី ជា អ្នកនិពន្ធ រឿង   យស ងិ ន « ទេវ វង្ស កុមារ » គេ ស្គាល់ ថា រឿង « ចៅ ស្រទបចេក » ដែល ជា រឿង កម្សត់ ក្រៃ លែង ដែល បាន ស្ថិត នៅ ជា ការ ចង ចាំ របស់ ខ្មែរ រហូត មក ដល់ បច្ចុប្បន្ន ហើយ លោក បាន និពន្ធ រឿង នេះ នៅ គ្រឹ ស្គ សករាជ ១៨៨៩ ។

ភិក្ខុសោម

ភិក្ខុសោម

ភិក្ខុសោម មានឈ្មោះ ពីកំណើតមកថា​ ងួន សោម​  ។​ លោកកើតនៅឆ្នាំ ១៨៥២ នៅឃុំកំព្រៅ ខេត្ត សុីធរកណ្តាល (​សព្វថ្ងៃ ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង​)។ លោក​ បាន​តែងរឿង​ ដូច​ជា​

  • ផ្ការាំ​ទឹក​រាំ (​ ១៩១១​ )
  • ទុំទាវ​ (​ ១៩១៥​ )

ព្រះ​ភិក្ខុ​​ សុគតនៅ​ឆ្នាំ​ ១៩៣២ ​ដោយ​ជរាពាធ

ក្នុង​ជន្មាយុ​ ៨០ឆ្នាំ​ ។

ក្រមងុយ

លោកមាន ឈ្មោះពេញថា អ៊ុក អ៊ូ ហៅ ងុយ ។ លោក កើតនៅឆ្នាំ​ ១៨៦៥ នៅ ភូមិអណ្ដូងស្វាយ ឃុំកំបូល ស្រុកភ្នំពេញ ខេត្ដកណ្ដាល ។ លោក ចូលចិត្ត ច្រៀង និងទេសនា អំពីប្រធានបទបញ្ហាប្រចាំថ្ងៃ ដូចជា

  1. ការប្រកបមុខរបរធ្វើស្រែចម្ការ
  2. ការជ្រើសគូស្រករ
  3. ភាពក្រីក្រជាដើម

ភាពល្បីល្បាញ ខាងសម្លេងររបស់កវី អ៊ូ នេះបាន លឺទៅដល់ព្រះមហាក្សត្រ ។ ព្រះអង្គ ក៏បាន ឲ្យលោកចូលគាល់ និងច្រៀងថ្វាយ ។ ព្រះអង្គ ពេញព្រះទ័យ ហើយក៏បានប្រទានងាឲ្យលោកជា អ្នកព្រះភិរម្យភាសាអូ៊ ។

លោក មានស្នាដៃ ជាច្រើនដែលបានបន្សល់ដូចជា៖

  1. ច្បាប់ល្បើកថ្មី (បទកាកគតិ)  ឆ្នាំ១៩២២
  2. ច្បាប់កេរកាលថ្មី (បទព្រហ្មគិត)  ឆ្នាំ១៩២២
  3. សេចក្ដីរំលឹកដាស់តឿន (បទពាក្យ ៧)  ឆ្នាំ១៩៣១
  4. ច្បាប់ប្រដៅទូន្មានប្រុសស្រី (បទពាក្យ ៧)  មិនដឹងកាលបរិច្ឆេទ
  5. បណ្ដាំក្រមង៉ុយ (បទព្រហ្មគិត)  គ្មានកាលបរិច្ឆេទ។

អ្នកភិរម្យភាសាអ៊ូ បានទទួលអនិច្ចកម្ម នៅឆ្នាំ ១៩៣៦ ក្នុងជន្មាយុ ៧១ឆ្នាំ ដោយជំងឺ ទល់លាមក ។

រីម​ គីន

រីម​ គីន
  • ស្រុកកំណើតនៅបាក់ទូក រាជធានីភ្នំពេញ កើតនៅឆ្នាំ១៩១១
  • គាត់ ក៏បានទៅរៀន នៅមហាវិទ្យាល័យ សុីសុវិត្ត ផងដែរ
  • ដោយសារ តែគាត់ឃើញ កិច្ចការងារ របស់ប្រទេសវៀតណាម បានជះអត្ថធិពល មកដល់គាត់ ដែលធ្វើឲ្យលោក ចាប់ផ្ដើម និពន្ធរឿង ។
  • សៀវភៅដំបូង ដែលគាត់ បាននិពន្ធគឺ “សូផាត”
  • នៅពេល ដែលគាត់អាយុ ៤៨ ឆ្នាំ គាត់ទទួលរមណ:ភាពនៅឆ្នាំ ១៩៥៩។
នូ ហាច
  • ថ្ងៃកំណើត ២៦ មិថុនា ឆ្នាំ១៩១៦
  • ទីកន្លែងកំណើត ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង
  • ឳពុក ឃួន នៅ (កសិករ)
  • ម្តាយនាមឳរ មួច (កសិករ)
  • លោក នូ ហាច ជាកូនច្បង និងមានប្អូនៗច្រើននាក់ទៀត ក្នុងនោះមានប្អូនស្រី៣នាក់ផងដែរ។
  • រៀបការជាមួយអ្នកស្រីតាន់ រ៉េម
  • បុត្រចំនួន៨នាក់។ សព្វ ថ្ងៃកូនៗរបស់លោកមួយចំនួន រស់នៅសហរដ្ឋអាមេរិក និងអូស្រ្តាលី។
  • ឆ្នាំ១៩៥២ នាយករដ្ឋមន្រ្តី សម្តេចព្រះនរោត្តមសីហនុ បានតែងតាំងលោកនូ ហាច ជារដ្ឋលេខាធិការ ក្រសួងសាធារណការ និងគមនាគមន៍ ដោយព្រះរាជក្រិត្យ លេខ២៥២។
  • ១៧ មករា ឆ្នាំ១៩៥៨ លោកបានចូលជា សមាជិកនៃសមាគមអ្នកនិពន្ធខ្មែរ (ទស្សនាវដ្តីអ្នកនិពន្ធខ្មែរ ឆ្នាំទី២ លេខ៣ ខែកុម្ភៈ ឆ្នាំ១៩៩៦ ទំព័រ១៣) (សមាគមអ្នកនិពន្ធខ្មែរកើតឡើងនៅឆ្នាំ ១៩៥៤ ដោយលោករឹម គីន)។

ស្នាដៃ៖

រឿង ផ្កាស្រពោន ១៩៤៩

រឿង មាលាដួងចិត្ត​ ១៩៧២

រឿង មធុរស ជាតិ​ ១៩៥១

រឿង ត្រួយជិវិត ១៩៧៣

រឿង​​ កូនខ្លែង ១៩៥៣

រឿង នារីជាទីស្រលាញ់​ ១៩៥៣

 

Adverb

Now In Khmer literacy class, teacher told us to start research about grammar. I and my other friend got “Adverb”. And here is my research. 

គុណកិរិយា: គឺជាពាក្យ ដែលបញ្ជាក់លក្ខណៈ ឱ្យអំពើរបស់កិរិយា ឬកំរិតរបស់គុណនាម ឬគុណកិរិយាខ្លួនឯង ។ ក្នុងនោះគុណកិរិយា មាន គឺ គុណកិរិយាបំនែប គុណកិរិយាកន្លែង គុណកិរិយាកាល គុណកិរិយាសំនួរ និងគុណកិរិយាបរិមាណ ។

គុណកិរិយាបំនែប: គឺជាគុណកិរិយា ដែលប្រាប់ពីបែបបទ នៃអំពើរបស់ កិរិយា ។ គុណកិរិយាបំនែប មានដូចជា លឿន យឺត ឆាប់ រហ័ស រឿយៗ …។ ឧទាហរណ៍ៈ ហ៊ុយគា ដើរលឿនណាស់ ។

គុណកិរិយាកន្លែង: គឺជាគុណកិរិយា ដែលប្រាប់ពី ទីកន្លែង នៃអំពើរបស់ កិរិយា ។ គុណកិរិយាកន្លែង មានដូចជា៖ ខាងលើ ខាងក្រោម ខាងក្នុង ខាងក្រៅ ឆ្ងាយ ជិត ទីនេះ ក្បែទីនោះ …។ ឧទាហរណ៍ៈ  ហ៊ុយគា ចេញទៅ ខាងក្រៅហើយ ។

គុណកិរិយាកាល: គឺជា គុណកិរិយា ប្រាប់ពេលវេលា នៃអំពើរបស់កិរយា ។ គុណកិរិយាកាល មានដូចជា ស្អែក ម្សិលមិញ ឆ្នាំទៅ ខានស្អែក អំបាញ់មិញ …។ ឧទាហរណ៍ៈ ស្អែក ហ៊ុយគា នឹងមកដល់ ។

គុណកិរិយាសំនួរ: គឺជា គុណកិរិយា សម្រាប់សួររក ទីកន្លែង កាល បែបបទ បំណង របស់កិរិយា ។ គុណកិរិយាសំនួរ មាន៖  កន្លែងណាខ្លះ ឯណា ទីណា នៅពេលណា ពេលណាខ្លះ កាលណា ហេតុអ្វី មូលហេតុអ្វី ហេតុដូចម្តេច….។ ឧទាហរណ៍ៈ តើពេលណា ដែលហ៊ុយគា មកដល់?

គុណកិរិយាបរិមាណ: គឺជា គុណកិរិយា បញ្ជាក់ន័យឱ្យ កិរិយា គុណនាម ឬគុណកិរិយា ។ គុណកិរិយា បរិមាណ មាន៖ ណាស់ ពេកw ច្រើន តិច ហួស ល្មម …។ ឧទាហរណ៍ៈ ហ៊ុយគា ឆ្លាតណាស់

ឯកសារយោង