Khmer TedTalk

ថ្នាក់ខ្មែរនៅក្នុងជុំសិក្សានេះ លោកបានឲ្យសិស្សានុសិស្សទាំងអស់ធ្វើការស្រាវជ្រាវអំពី ប្រធានបទមួយ ហើយយកមកធ្វើបទបង្ហាញ ទៅកាន់លោកគ្រូ និងមិត្តរួមថ្នាក់។ ប៉ុន្តែ ការធ្វើបទបង្ហាញមួយនេះ នឹងធ្វើជារបៀប TedTalk ដោយមានស្លាយសម្រាប់បញ្ចាំង និងធ្វើវាឲ្យដូចជាការនិយាយរឿងមួយអីច្ចឹង។ នៅក្នុងការធ្វើបទបង្ហាញមួយនេះ ខ្ញុំបាន យកប្រធានបទ ទេវកថារបស់ប្រទេសក្រិក មកនិយាយ។ ខាងក្រោមនេះ គឺជាព័ត៌មាន ខ្លះទាក់ទងទៅនឹងប្រធានបទមួយនេះ ដែរខ្ញុំបានលើកឡើងមកនិយាយក្នុងថ្នាក់។ 

វាពិបាកណាស់ ក្នុងការប្រាប់នៅពេលវេលាដ៏ច្បាស់លាស់មួយ សម្រាប់ការចាប់ផ្តើម នៃទេវកថាមួយនេះ ប៉ុន្តែមនុស្សជាច្រើន បានជឿជាក់ថាវាបានកើតឡើង ប្រហែលជាង ៤០០០ ឆ្នាំមុន ដែលត្រូវ ប្រហែលនឹង ១៦០០ មុន គ.ស ក្នុងសម័យ យុគសំរិទ្វ។ ទេវកថារបស់ ប្រទេស ក្រិក គឺជាបណ្តុំនៃរឿងរ៉ាវ វីរភាពអំពី អទិទេព ទេពធីតា វីរបុរស និងពិធីសាសនា ប្រពៃណី នៃប្រទេស ក្រិក នាសម័យបុរាណ។ រឿងរ៉ាវ ទាំងនោះដែរ ច្រើនតែបង្ហាញអំពីសង្គ្រាម និងការប្រយុទ្ធដោយវីរភាព, បិសាច ឬសត្វចម្លែកផ្សេងៗ ហើយក៏បាន បង្រៀនពីសារៈសំខាន់នៃភាពក្លាហាន  ការភ័យខ្លាច សេចក្តីស្រឡាញ់ និងអ្វីដែលខុស ឬអ្វីដែរត្រូវជាដើម។ ប្រទេសក្រិកនាសម័យនេះ បានប្រើទេវកថាអំពីអទិទេព និងទេពធីតាទាំង អស់នេះ ​ដើម្បីជួយពួកគេឱ្យយល់ដឹង បន្ថែមពីអ្វីដែលកំពុងកើតឡើងនៅជុំវិញខ្លួន។ ប្រជាជនក្រិកនាសម័យនេះដែរ ក៏បានជឿជាក់ថា ពិភពលោក គឺមានសភាពរាបស្មើហើយនៅចំកណ្តាលនៃសកលលោកនោះ គឺជាប្រទេស ក្រិក ហើយ​ មហាសមុទ្រ បានហូរ ពាសពេញពិភពលោកក្នុងចលនាតាម ទ្រនិចនាឡិកា។

បើយើងក្រឡេកទៅមើល ការចាប់ផ្តើមនៃទេវកថារបស់ប្រទេសក្រិកវិញ យើងបានឃើញថាអ្វីៗទាំងអស់ គឺបានចាប់ផ្តើមមកពី ខេអស់ (Chaos) ដែលដំណាងអោយ the void. បន្ទាប់ពីនេះ មានអទិទេព និងទេពធីតា ៥ អង្គដែលបានកើតចេញពី ខេអស់ (Chaos) ក្នុងនេះមានអទិទេព អេរូស អេលដឺ (Eros Elder) ដែលដំណាងឲ្យសេចក្តី ស្រឡាញ់ និងការបន្តពូជ អទិទេព ថាថារឹស (Tartarus) អ្នកគ្រប់គ្រង ឋាន​នរក (Underworld) អទិទេព អេរេបឺស (Erebus) ដំណាងឲ្យភាពងងឹត និងស្រមោល ទេពធីតា និក្ស (Nyx) ដំណាងឲ្យពេលយប់ និងទេពធីតាដែលសំខាន់ជាងគេនោះ គឺ ហ្គាយអា (Gaia) ឬក៏ហៅបានថា ម្តាយពិភពលោក។ យ៉ាងណាក៏ដោយ នៅក្នុងការបកស្រាយសង្ខេបមួយនេះ ខ្ញុំនឹងផ្តោតសំខាន់ទៅលើ ទេពធីតាហ្គាយអា (Gaia) តែប៉ុណ្ណោះ។ បន្ទាប់ពីនេះ មានអទីទេព ៣ អង្គដែលបាន កើតចេញពីទេពធីតាហ្គាយអា (Gaia) ដែលមានដូចជាអទីទេពអូរីអា (Ourea) ដំណាងឲ្យភ្នំ អទីទេពយូរេនឹស (Uranus) ដំណាងឲ្យមេឃ និងអទីទេពផនធឹស (Pontus)​ ដំណាងឲ្យសមុទ្រ។ លុះក្រោយមក ទេពធីតាហ្គាយអា (Gaia) និងអទីទេពយូរេនឹស (Uranus) បានស្រឡាញ់គ្នា ហើយក៏បាន សាយក្លប (Cyclopes) Titan ដែរបានភ្នែកមួយ ហិកាថងខឺរីស (Hecatonchires) Titan ដែរមានក្បាល ៥០ និងដៃ ១០០ និងមិនត្រឹមតែប៉ុណ្ណោះ ក៏មាន Titan ដែរសំខាន់ទាំង ១២ ផងដែរ។ ប៉ុន្តែ ក្នុង Titan ដែរសំខាន់ទាំង ១២ នោះ ខ្ញុំនឹងធ្វើការបកស្រាវតែ ២ សំខាន់តែប៉ុណ្ណោះគឺ ក្រូនឹស​​ ​(Cronus) ជាអទិទេព ដំណាងឲ្យការប្រមូលផល និងរៀអា (Rhea) ជាទេពធីតាដំណាងឲ្យការបន្តពូជ។ បើយើងក្រឡេកមើល ក្រូនឹស​​ ​(Cronus) អទិទេពមួយនេះបានជួយហ្គាយអា (Gaia) ដែរជាម្តាយរបស់គេ ដោយការដណ្តើមអំណាចពី យូរេនឹស (Uranus) ដែលជាឪពុករបស់ខ្លួន។ ក្រូនឹស​​ ​(Cronus) បានទទួលជ័យជំនះលើការដណ្តើមអំណាច មួយនេះ ដោយសារការជួយពីសាយក្លប (Cyclopes) និងហិកាថងខឺរីស (Hecatonchires)។ ដោយការមិន ដឹងគុណ បន្ទាប់ពីក្រូនឹស​​ ​(Cronus) បានអំណាចរបស់ខ្លួនហើយ គេក៏បានចាប់ សាយក្លប (Cyclopes) និងហិកាថងខឺរីស (Hecatonchires)​ ដាក់ក្នុងគុក នៅឯឋានរក។ ក្រូនឹស​​ ​(Cronus) ក៏បានចាប់ចិត្តស្រឡាញ់ នឹងរៀអា (Rhea) ដែរជាបងស្រីរបស់ខ្លួន។ ទន្ទឹមនឹងនេះដែរ គេបានដឹងថានាថ្ងៃអនាគត កូនរបស់ក្រូនឹស​​ ​(Cronus) នឹងដណ្ដើមដំណែងរបស់គាត់ ដូចដែរគាត់បានធ្វើទៅលើឪពុករបស់គាត់អីច្ចឹង។ ដូច្នេះហើយ ដោយ ការភ័យខ្លាច នៅពេលដែរកូនរបស់គាត់កើតមក គាត់តែងតែលេបកូនរបស់គាត់ចូលទៅក្នុងពោះទាំងអស់។ កូន ៥ ដំបូង សុទ្ធតែត្រូវក្រូនឹស​​ ​(Cronus) លេបចូលក្នុងពោះទាំងអស់ ក្នុងនោះមាន ទេពធីតាហេស្ទីអា​ (Hestia) ទេពធីតាឌីមីរឺ (Demeter) ទេពធីតាហេរា (Hera) អទិទេពហេដីស (Hades) និងអទិទេពផូសាយដិន​​ (Poseidon)។ ខណៈពេលនោះដែរ នៅពេលដែរកូនទី ៦ របស់គាត់បានកើតមក ប្រពន្ខរបស់ក្រូនឹស​​ ​(Cronus) ដែរជាទេពធីតា រៀអា (Rhea) បានលេងល្បិចនឹងគាត់ ដោយសារតែទេពកញ្ញាមិនចង់ឲ្យកូនរបស់គាត់ត្រូវបាន ប្តីរបស់ខ្លួន លេបទៀតទេ។ ហេតុនេះហើយ បានជាទេពកញ្ញា បានយកកូនទី ៦ របស់ខ្លួនទៅលាក់ទុកនៅកន្លែកដ៏មាន សុវត្ថិភាពមួយ។ លុះក្រោយមក កូនទី ៦ មួយនេះបានក្លាយទៅជាអទិទេពមួយដែរយើងតែងតែស្គាល់ និងបាន ដឹងគឺ ហ្ស៊ូស (Zeus)។ ទេពធីតារៀអា (Rhea) ក៏បានយកថ្មមួយមកដំណាងថាជា ហ្ស៊ូស (Zeus) ហើយក្រូនឹស​​ ​(Cronus) ក៏បានលេបថ្មនោះទៅ។ នៅពេលដែរបានធំដឹងក្តីឡើង ដោយមានចិត្តចង់ជួយបងប្អូនរបស់ខ្លួន ដែរត្រូវបានឪពុកលេប ទៅនោះ ហ្ស៊ូស (Zeus) ក៏បានបន្លំខ្លួន ហើយឲ្យថ្នាំដ៏ស័ក្តិសិទ្ធិមួយទៅក្រូនឹស​​ ​(Cronus) ដែរនឹងធ្វើឲក្រូនឹស​​ ​(Cronus) ខ្ជាក់កូនរបស់ខ្លួនដែរបានលេបទៅ រួមទាំងថ្មនោះផងដែរ។ នៅពេលដែរបានជួយ បងប្អូនរបស់ខ្លួនហើយ ក៏បានចូលទៅជួយសាយក្លប (Cyclopes) និងហិកាថងខឺរីស (Hecatonchires) ដែរត្រូវ បានក្រូនឹស​​ ​(Cronus) ចាប់ដាក់ក្នុងគុក នៅឯឋានរក។​ ស្របពេលនោះដែរ សាយក្លប (Cyclopes) បានបង្កើត Trident ឲ្យអទិទេពផូសាយដិន​​ (Poseidon) ដែរអាចគ្រប់គ្រងសមុទ្រនានា បង្កើតស៊ូណាមិ និងរញ្ជួយដីជាដើម។ សម្រាប់អទិទេពហេដីស (Hades) វិញ សាយក្លប (Cyclopes) បានបង្កើតមួកមួយដែរអាចជួយបំបាំងកាយបាន។​ ចំណែកឯអទិទេពហ្ស៊ូស (Zeus) វិញ សាយក្លប (Cyclopes) ក៏បានបង្កើត thunderbolt មួយដែរអាចប្រើដើម្បី គ្រប់គ្រង ផ្គរលាន់ រន្ទះ ខ្យល់ ភ្លៀងជាដើម។  

សង្គ្រៀមរវាងអទិទេពហ្ស៊ូស (Zeus) និងអទិទេពក្រូនឹស​​ ​(Cronus) បានកើតឡើងរហូតទៅដល់ ១០ ឆ្នាំ។ ដោយការជួយពីសាយក្លប (Cyclopes) ហិកាថងខឺរីស (Hecatonchires) និងអទិទេពផ្សេងៗទៀត អទិទេពហ្ស៊ូស (Zeus) បានទទួលជ័យជំនះលើការដណ្តើមដំណែងពីឪពុករបស់ខ្លួន។ ចាប់ពីពេលនោះមក ហ្ស៊ូស (Zeus) ក៏បាន ក្លាយជាស្តេចនៃអទិទេព និងទេពធីតាទាំងឡាយ​ ហើយក៏ជាអទិទេពមួយដែរដំណាងឲ្យ មេឃ ភ្លៀង ផ្គរ និងរន្ទះ។ អទិទេពផូសាយដិន​​ (Poseidon) វិញក៏ក្លាយជាអទិទេពដំណាងឲ្យ សមុទ្រនានា និងអទិទេពហេដីស (Hades) ក្លាយជាអ្នកគ្រប់គ្រង ឋាននរក។ ជាមួយគ្នានេះដែរ អទិទេពហ្ស៊ូស (Zeus) ក៏បានស្រឡាញ់គ្នាជាមួយ ទេពធីតា ហេរា (Hera) ហើយ ក្រោយមកទេពធីតាហេរា (Hera) ក៏ក្លាយទៅជាម្ចាស់ក្សត្រីនៃអទិទេព និងទេពធីតា ទាំងឡាយ។  អទិទេពហ្ស៊ូស (Zeus) ទេពធីតាឌីមីរឺ (Demeter) ទេពធីតាហេរា (Hera) និងអទិទេព ផូសាយដិន​​ (Poseidon) និងកូនរបស់អទិទេពហ្ស៊ូស (Zeus) ចំនួន ៨ រូបទៀត ត្រូវបានក្លាយជា The Olympian Gods ដែរជាជំនាន់ អទិទេព និងទេពធីតាចុងក្រោយបង្អោះ នៃទេវកថា របស់ប្រទេស ក្រិក។ ចំណែកឯ ហេដីស (Hades) ក៏បានក្លាយជា អ្នកគ្រប់គ្រងនៅ ឋាននរក។ ជាដើមចមនៃឈ្មោះ Olympian នោះ ដោយសារតែ អទិទេព និងទេពធីតា​ទាំង ១២ រូបនេះបានយក​ ភ្នំ Olympic ជាកន្លែងស្នាក់នៅ។ Olympic គឺជាភ្នំមួយស្ថិតនៅក្នុងប្រទេស ក្រិក។ អទិទេព និងទេពធីតា​ ទាំង ១២ រូបដែរជា The Olympian Gods នោះមានដូចជា៖ 

  • Aphrodite – ទេពធីតានៃសម្រស់ និងសេចក្តីស្រឡាញ់
  • Athena –  ទេពធីតានៃប្រាជ្ញា និងក្បួនសឹកសង្គ្រៀម
  • Artemis – ទេពធីតានៃសត្វព្រៃ ការបរបាញ់ និងដំណាងឲ្យ ព្រះច័ន្ទ
  • Ares -​ អទិទេពនៃភាពក្លាហាន និងការធ្វើសឹកសង្គ្រៀម
  • Apollo – អទិទេពនៃការព្យាបាល និងឱសថ លេងតន្រ្តី និងដំណាងឲ្យព្រះអាទិត្យ
  • Demeter – ទេពធីតាដំណាងឲ្យការដាំដំណាំ និងកសិកម្មនានា
  • Dionysus –  អទិទេពនៃស្រា បន្លែ និងពិធីបុណ្យនានា
  • Hephaestus – អទិទេពដំណាងឲ្យភ្លើង​ ឬការផលិតអាវុធផ្សេងៗ
  • Hermes – អទិទេពនៃពាណិជ្ជកម្ម និងជាអ្នកនាំសារសម្រាប់អទិទេព និងទេពធីតាផ្សេងៗ
  • Hera – ទេពធីតាដែរដំណាងឲ្យការរៀបអាពាហ៍ពិពាហ៍ ហើយក៏ជាម្ចាស់ក្សត្រីនៃអទិទេព និងទេពធីតា ទាំងឡាយ
  • Poseidon – អទិទេពនៃសមុត្រ (ទឹកជាទូទៅ)
  • Zeus – អទិទេពដែរដំណាងឲ្យមេឃ ផ្គរលាន់ រន្ទះ ខ្យល់ ភ្លៀងជាដើម ហើយក៏ជាស្តេចនៃ អទិទេព និងទេពធីតាទាំងឡាយ 

Leave a Reply

Your email address will not be published. Required fields are marked *