ការសិក្សា អំពីរបៀបសរសេរ ការថ្លែងសុន្ទរកថា

 

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

សុន្ទរកថា ការប្រកាសជូនដំណឹង ស្តីអំពីជំងឺ កូវីដ – ១៩ របស់សិស្សានុសិស្ស នៃសាលា ភាពជាអ្នកដឹកនាំឡៃហ្គ័រ

 

ជាកិច្ចចាប់ផ្តើម ទូលព្រះបង្គំ សូមក្រាបថ្វាយបង្គំ ទៅដល់ សម្តេច​ ព្រះ​ អគ្គ​មហា​ សង្ឃ​រាជា​ ធិបតី ទេព វង្ស​ សម្តេចព្រះ​មហាសង្ឃរាជ ​នៃ​ព្រះរាជា ណាចក្រ ​កម្ពុជា​ និងព្រះសង្ឃរាជ មហាសង្ឃរាជា ​ធិបតី កិត្តិ​ឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេច​ ព្រះមហា សង្ឃរាជ នៃគណៈ​ធម្មយុត្តិកនិកាយ នៃ​ព្រះរាជា ណាចក្រ ​កម្ពុជា ទាំងពីរ គណៈ ជាទី​ សក្ការៈដ៍ខ្ពង់ខ្ពស់បំផុត។

ខ្ញំុព្រះករុណា សូមក្រាបថ្វាយបង្គំ ទៅដល់ ព្រះករុណា​ ព្រះបានសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃប្រទេស កម្ពុជា ជាទី សក្ការៈ ដ៍ខ្ពង់ខ្ពស់។ 

ខ្ញំុបាទ សូមគោរព ទៅដល់​ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា នៃព្រះរាជា ណាចក្រកម្ពុជា និងសម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព។ 

សូមគោរព ទៅដល់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ​នាយក រដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រ​កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមនៃ ព្រះរាជា ណាចក្រកម្ពុជា ដ៍ឧត្តុងឧត្តម ។ 

សូមគោរព ទៅដល់សម្តេចទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក ឧកញ៉ា ទាំងអស់ ជាទីមេត្រី។ 

សូមជំរាបសួរ លោកយាយ លោកតា លោក លោកស្រី អ្នកនាងកញ្ញា បងប្រុស បងស្រី និង សួស្តីដល់ សិស្សានុសិស្ស ទាំងអស់ដែលមាន វត្តមាន នៅក្នុង អង្គ សិខាសិលា​ មួយនេះ ជាទី ស្រឡាញ់។

ថ្ងៃនេះ គឺជា​ថ្ងៃ​ដ៏​ឧត្ដុង្គឧត្ដម​បំផុត ក្នុងនាម ខ្ញុំព្រះករុណា/ ខ្ញុំបាទ ជាតំណាងឲ្យសិស្សានុសិស្ស នៃសាលា ភាពជាអ្នកដឹកនាំឡៃហ្គ័រ ដែលបានមាន ឱកាសចូលរួម ក្នុងកម្មពិធី​មួយនេះ ដើម្បីប្រកាសជូនដំណឹង ដើម្បីយល់​ ដឹងបន្ថែម អំពីជំងឺ វីរុស កូវីដ – ​១៩ ដែលទើបតែផ្ទុះឡើង ថ្មីៗនេះ។ នៅក្នុងការ​ បើកសុន្ទរកថា​ មួយនេះ  ខ្ញុំព្រះ​ ករុណា / ខ្ញុំបាទ នឹងលើកឡើងនូវ ប្រាំចំណុចធំៗ ដែលទាក់ទង ទៅនឹង វីរុស កូវីដ – ​១៩មួយ នេះ ដែលដំបូង ឡើង ​គឺនិយាយ អំពីប្រវត្តិនៃ វីរុស ការឆ្លង រោគសញ្ញា វិធីការពារ និងចំនួន ប្រជាជនដែល បានស្លាប់ដោយសារ វីរុស មួយនេះ។ 

ជាដើមចម វីរុសមួយនេះ បានផ្ទុះឡើង នៅក្នុងទីក្រុង វូហាន នៃប្រទេស ចិន។​ បើតាមការ ស្រាវជ្រាវ មនុស្ស ដែលរស់នៅទីក្រុង នោះបាន ឆ្លងវីរុសនេះ បន្ទាប់ពីពួកគាត់បាន បរិភោគគ្រឿងសមុទ្រ ដែលបាន ដាក់លក់ នៅផ្សារមួយ នៅទីក្រុងមួយនោះ តែម្តង។ នៅថ្ងៃទី ៣១​ ខែធ្នូរ ឆ្នាំ២០១៩​ ជំងឺនេះ ត្រូវបាន រាយការណ៍ ទៅអង្គការសុខភាព ពិភពលោក ហើយ រាជរដ្ឋាភិបាលនៃប្រទេស ចិន បានប្រកាសជាផ្លូវការ អំពី វីរុស កូវីដ-១៩ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ បន្ទាប់ពីបាន ឆ្លងកាត់ការត្រួតពិនិត្យ ពីអង្គការ សុខភាព ពិភពលោក។​ គួរឲ្យកត់សម្គាល់ផងដែរថា បន្ទាប់ពីការរាយការ, នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ រដ្ឋាភិបាលចិន ក៏បានប្រកាស ពីការស្លាប់ដំបូងបំផុត របស់អ្នកជំងឺអាយុ៦១ឆ្នាំម្នាក់ ដែលមានផ្ទុក វីរុស កូវីដ-១៩។ យោងទៅ តាម អង្គការសុខភាព ពិភពលោក វីរុសមួយនេះ អាចឆ្លង ដោយការក្អក, ការប៉ះ ឬចាប់ដៃគ្នា, ការនិយាយ​ ជិតគ្នាពេក​,តាមរយៈការប៉ះវត្ថុផ្សេងៗ  ដែលផ្ទុកវីរុសនេះ ឬយកដៃ មកប៉ះមុខ ឬមាត់​ ជាដើម។ រួមជាមួយ គ្នានេះដែរ មនុស្សដែលផ្ទុក វីរុសនេះ តែងតែមានអាការ ឬរោគសញ្ញា ក្តៅខ្លួន, ក្អក, ពិបាក ដកដង្ហើម, ដង្ហើមខ្លី និងឈឺក្បាល ឬឈឺក។ ផ្ទុយទៅវិញ បើយើងក្រឡេកទៅមើល អំពីវីធីការពារខ្លួន ពីវីរុសមួយ​ នេះវិញ យើងឃើញ ថា មានវិធីជាច្រើន ដើម្បីការពារ ពីការឆ្លងវីរុស មួយនេះ។ បើយោងទៅតាមអង្គសុខភាព ពិភពលោក​ អាចស បញ្ចាក់ ឲ្យឃើញថា យើងអាចការពារពីការឆ្លងវីរុស មួយនេះតាមរយៈការ លាងដៃ អោយបាន ញឹកញាប់, រក្សាគម្លាតនៅពេលប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ចៀសវាងការប៉ះភ្នែក ច្រមុះ និងមាត់ អនុវត្តអនាម័យ ផ្លូវដង្ហើម ហើយប្រសិនបើអ្នកក្តៅខ្លួនក្អក និងពិបាកដកដង្ហើម សូមស្វែងរកការព្យាបាលភ្លាមៗ និងអានព័ត៌មាន ឬធ្វើតាមដំបូន្មានដែលត្រូវបានផ្តល់ដោយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក ។

​ជាការសន្និដ្ឋាន  មកដល់ពេលនេះ ១៨១ប្រទេស ទូទាំងពិភពលោក បានទទួលរងគ្រោះថ្នាក់ នៃវីរុស​ មួយនេះ។ បណ្តាល ប្រទេសទាំងនេះ មានដូចជា កាណាដា​, រុស្សី, អុីតាលី, វៀតណាម, កម្ពុជា។ល។ បន្ថែមពីនេះ ទៅទៀត រហូតមកដល់ ពេលនេះ អ្នកជំងីបានកើនឡើង រហូតទៅដល់ ៣៩,៣៩២ នាក់ ទូទាំងពិភពលោក។ ក្នុងតួលេខ នេះដែរ អ្នកជំងឺដែលមានអាការមិនធ្ងន់ធ្ងរ មានរហូតទៅដល់ ៣៣,១៥៤នាក់ និងអ្នកជំងឺដែលមាន អាការ ធ្ងន់ធ្ងរ រហូត ទៅដល់ ៦,២៣៨នាក់។ ជាអវស្សានទៅវិញ អ្នកជំងឺ រហូតទៅដល់ ៣,៣៨៧ នាក់ត្រូវបាន ចែងឋានទៅ។ ​ទោះយ៉ាងណាក៏ដោយ​ ក៍វីរុសមួយនេះ មិនអាចឆ្លងដោយងាយៗនេះទ បើយើងទាំងអស់គ្នា គោរព និងប្រតិ្តបត្តិ តាមវិធីការពារ ខាងលើ។ 

ខណពេលនេះ ការបើកសុន្ទរកថា របស់ ខ្ញុំព្រះករុណា/ ខ្ញុំបាទ នៅក្នុងអង្គសិក្ខាសិលា មួយនេះ ឈានមកដល់ ទីបញ្ចប់។ 

ជាទីចុងក្រោយ ក្នុងនាម ខ្ញុំ​ព្រះករុណា ជាតំណាងសិស្សានុសិស្សនៃសាលាភាពជាអ្នកដឹកនាំឡៃហ្គ័រ​ ទូលព្រះបង្គំ ខ្ញុំព្រះករុណា/ ខ្ញុំម្ចាស់់ សូមថ្វាយព្រះពរ ប្រគេនពរ ជូនទៅដល់ព្រះសង្ឈទាំងពីរគណ:​​ ដ៍ខ្ពង់ខ្ពស់ជាទីបំផុត។ 

សូមបួងសួង ដល់ទេវតាតាមថែរក្សា ព្រះរាជាណាចក្រកម្ពុជា និងសូមជួយ បីបាច់ថែរក្សា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះ រាជាណាចក្រកម្ពុជា ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់។​ 

ខ្ញំុបាទ សូមប្រសិទ្ធពរជូន ទៅដល់​ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា នៃព្រះរាជា ណាចក្រកម្ពុជា និងសម្តេច អគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព។ 

សូមជូនពរ ទៅដល់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ​នាយក រដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រ​កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមនៃ ព្រះរាជា ណាចក្រកម្ពុជា ដ៍ឧត្តុងឧត្តម ។ 

ខ្ញំុបាទសូមជូនពរ ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ទាំងអស់ ព្រមទាំង លោកយាយ លោកតា លោក លោកស្រី អ្នកនាងកញ្ញា បងប្រុស បងស្រី និង សិស្សានុសិស្ស ទាំងអស់ដែលមាន វត្តមាន នៅក្នុង អង្គ សិខាសិលា​ មួយនេះ សូមឲ្យមានសិរីសួស្តី ជ័យមង្គល និងបាន ប្រកបដោយ ពុទ្ធពរទាំង ៤ ប្រការ​ គឺអាយុ វណ្ណ: សុខ: និងពល:  តរៀងទៅកុំបី ឃ្លៀងឃ្លាត ឡើយ។​  សូមអរព្រះគុណ និងសូមអរគុណ!

Leave a Reply

Your email address will not be published. Required fields are marked *